វិធីផ្សេងទៀតដើម្បីទាក់ទងមកយើង
តើគម្រោងសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?
គម្រោងសេរី+ ផ្តល់ជូនទិន្នន័យអ៊ីនធឺណិតច្រើន ដែលផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតទៅតាមតម្រូវការរបស់អ្នក។ គម្រោងសេរី+ ក៏ផ្តល់នូវនាទីសម្រាប់តេ ការផ្ញើសារ និងអត្ថប្រយោជន៍បន្ថែម ការបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ សម្រាប់ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់មុនពេលគម្រោងផុតសុពលភាព។
តើអ្នកណាគួរតែប្រើគម្រោងសេរី+?
គម្រោងសេរី+ គឺសម្រាប់អតិថិជនគ្រប់គ្នា ជាពិសេសអតិថិជនដែលប្រើប្រាស់អ៊ីនធឺណិតច្រើន។
តើមានអ្វីកើតឡើង នៅពេលខ្ញុំប្រើទិន្នន័យអ៊ីនធឺណិតអស់មុនគម្រោងផុតកំណត់?
គម្រោងសេរី+ របស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ក្នុងគណនី។ ប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់ទេ អ្នកមិនអាចប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតបានទេ។ លោកអ្នកតម្រូវឲ្យបញ្ចូលទឹកប្រាក់ ដើម្បីបន្តគម្រោងរបស់អ្នក។ អ្នកអាចទាញយកកម្មវិធី សែលកាត អេប ដើម្បីបញ្ចូលទឹកប្រាក់ និងតាមដានទិន្នន័យអ៊ីនធឺណិតរបស់អ្នក៖ https://onelink.to/cellcard_app
ហេតុអ្វីបានជាគម្រោងសេរី+ មិនទូទាត់ការប្រើប្រាស់អ៊ីនធឺណិតចេញពីគណនីគោលរបស់ខ្ញុំ?
ពួកយើងអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង ការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយចេញពីគណនីគោលរបស់អតិថិជន។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសេរី+ នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នក នៅពេលដែលគម្រោងរបស់អ្នកបញ្ចប់។
តើមានអ្វីកើតឡើង នៅពេលការតេចេញ និងការផ្ញើសារអស់មុនគម្រោងផុតកំណត់?
នៅពេលដែលការហៅចេញ និងការផ្ញើសាររបស់អ្នកអស់។ ការហៅចេញ និងការផ្ញើសាររបស់អ្នកទូទាត់ចេញពីគណនីគោលរបស់អ្នក។
តើ Rollover មានន័យដូចម្តេច?
Rollover មានន័យថាការបូកទិន្នន័យអ៊ីនធឺណិត ចំនួននាទីសម្រាប់តេក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ (សម្រាប់គម្រោងសេរី+ $10) និងចំនួនផ្ញើសារ ដែលនៅសល់ពីគម្រោងចាស់ជាមួយនឹងគម្រោងបន្ទាប់របស់អ្នក។ សម្រាប់ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់មុនពេលគម្រោងផុតសុពលភាព។
របៀបផ្ដាច់គម្រោងសេរី+?
ដើម្បីផ្ដាច់គម្រោងសេរី+ ចុច *1200#។ ចំណាំ៖ នៅពេលដែលអ្នកផ្ដាច់គម្រោងសេរី+ ខណៈពេលដែលអ្នកកំពុងបើកអ៊ីនធឺណិត ការគិតថ្លៃទិន្នន័យអ៊ីនធឺណិតនឹងកាត់ចេញពីគណនីគោលរបស់អ្នក។
តើខ្ញុំអាចផ្ញើគម្រោងសេរី+ ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា?
លោកអ្នកក៏អាចទិញគម្រោងសេរី+ ដើម្បីធ្វើជាកាដូជូនដល់មិត្តភក្តិរបស់អ្នកដែលកំពុងតែប្រើគម្រោងសេរី+ បានផងដែរ។ លោកអ្នកអាចផ្ញើកាដូទៅក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក ដោយធ្វើតាមវិធីខាងក្រោម៖
- អ្នកគ្រាន់តែចុចលេខកូដខ្លី USSD ឬ ផ្ញើតាមរយៈ សែលកាត អេប៖
ចុច៖*1615*លេខទូរស័ព្ទ*100# សម្រាប់សេរី+ $1
ចុច៖*1615*លេខទូរស័ព្ទ*150# សម្រាប់សេរី+ $1.5
ចុច៖ *1615*លេខទូរស័ព្ទ*400# សម្រាប់សេរី+ $4
ចុច៖ *1615*លេខសទូរស័ព្ទ*600# សម្រាប់សេរី+ $6
ចុច៖ *1615*លេខទូរស័ព្ទ*1000# សម្រាប់សេរី+ $10
- ចូលទៅកាន់កម្មវិធី សែលកាត អេប រួចជ្រើសរើសគម្រោងណាមួយដែលអ្នកចង់ផ្ញើ ចុចលើ “ផ្ញើកាដូ” បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួលជាការស្រេច។
តើខ្ញុំអាចពិនិត្យមើលសមតុល្យដែលនៅសល់ដោយរបៀបណា?
អ្នកគ្រាន់តែចុច *1201# ឬចូលទៅក្នុង សែលកាត អេប។
តើលេខទំនាក់ទំនងផ្លូវការណាដែលខ្ញុំអាចទាក់ទងទៅកាន់ក្រុមហ៊ុន?
សូមទំនាក់ទំនងមកកាន់លេខ៖ 1204 សម្រាប់រាល់ចម្ងល់ផ្សេងៗ។