CAMGSM PLC. RINGS IN TRANSPARENCY WITH LANDMARK FIRST ANNUAL GENERAL MEETING

01 July 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម​​ ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រារព្ធកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) តាមកម្មវិធីហ្សូម (ZOOM) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកឱកាស ឱ្យមានការសន្ទនាគ្នា ដោយទទួលខុសត្រូវ ជាមួយភាគហ៊ុនិករបស់ខ្លួន។

ក្រុមហ៊ុន សែលកាត មិនត្រឹមតែរៀបចំកិច្ចប្រជុំប៉ុណ្ណោះទេ នេះ​ជាការប្រារព្ធត្រីមាសដំបូង នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ដែលគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុ ២០២៤នេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន ២៥ ប៊ីលានរៀល ស្មើនឹង៦៦% បន្ទាប់ពីបានបង់ពន្ធរួច។ ប្រាក់ចំណេញនេះបានកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបចំនួន៣២ ប៊ីលានរៀល ស្មើនឹង ១២៣% ក៏ជាប្រាក់ចំណូលសរុប ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

នៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន (ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤) ភាគហ៊ុនិកបានបោះឆ្នោតអនុម័ត លើរបៀបវារៈទាំង៤ ដោយអនុម័តយល់ព្រមចំនួន ៩៩,៥៣% នៃភាគហ៊ុនសរុបដែលមានតម្លៃ ១.៩៥០.០២២.៣៦២,00 ភាគហ៊ុន។

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ​(AGM) មិនមែនគ្រាន់តែជាពិធីប្រារព្ធប៉ុណ្ណោះទេ។ ភាគហ៊ុនិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់អនាគតរបស់ក្រុមហ៊ុន សែលកាត តាមរយៈការបោះឆ្នោតលើសេចក្តីសម្រេច នៅក្នុងរបៀបវារៈសំខាន់ៗចំនួនបួនដូចខាងក្រោម៖

១-ការបែងចែកភាគលាភអប្បបរមាដែលបានធានា៖ ធានាឱ្យភាគហ៊ុនិកទទួលបានភាគលាភអប្បបរមារៀងរាល់បីខែម្តង។

២-ការបោះផ្សាយមូលបត្របន្ថែម៖​ ស្វែងរកការចេញភាគហ៊ុនថ្មី នៅលើផ្សារហ៊ុនថៃ (SET) ដើម្បីដោះស្រាយដើមទុនបន្ថែមសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏។

៣-​លក្ខន្តិកៈក្រុបហ៊ុន៖ ធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុនសែលកាត ដើម្បីឲ្យស្របទៅនឹងទិដ្ឋភាពអាជីវកម្មដែលកំពុងវិវត្ត។​​

៤-​ការត្រួតពិនិត្យលើប្រតិបត្តិការហិរញ្ញវត្ថុ៖ ភាគហ៊ុនិកបានពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម របស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នេះបញ្ជាក់សារជាថ្មី អំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ របស់ក្រុមហ៊ុន សែលកាត។

ការឈានទៅមុខជាយុទ្ធសាស្ត្រមួយនេះ ក្រុមហ៊ុន សែលកាតកំពុងស្វះស្វែងរកការចុះបញ្ជី នៅលើផ្សារហ៊ុនថៃ (SET) បន្ទាប់ពីការចុះបញ្ជីជោគជ័យរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ការចុះបញ្ជីនៅលើផ្សារមូលបត្រទាំងនេះ នឹងជំរុញផ្សារមូលបត្រក្នុងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង។ សកម្មភាពនៃការពង្រឹងយុទ្ធសាស្ត្រចុះបញ្ជីនេះ នឹងធ្វើឱ្យក្រុមហ៊ុនមានភាពបត់បែនផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ច លើកកម្ពស់កេរិ៍្តឈ្មេះក្រុមហ៊ុន និងសម្រួលដល់ការពង្រីកបណ្តាញសេវាទូរគមនាគមន៍ បន្ថែមទៀត។ តាមរយៈការចុះបញ្ជី នៅលើផ្សារហ៊ុនទាំងពីរ ក្រុមហ៊ុន សែលកាត​ ក៏ជាចលករមួយ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផ្សារមូលបត្រ ទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។

លោក Simon Perkins អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចប្រជុំនេះដោយបើកចំហជាមួយភាគហ៊ុនិកថា “តម្លាភាព និងការចូលរួមរបស់ភាគហ៊ុនិក គឺជាសសរស្តម្ភនៃការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន សែលកាត  ជាមួយផ្សារមូលបត្រកម្ពុជា (ផមក)។ វិធីសាស្រ្តនេះនឹងបានចាក់បញ្ចូលដើមទុនសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏ និងបានផ្តល់លទ្ធភាពដល់យើងខ្ញុំ ក្នុងការតភ្ជាប់បណ្តាញឌីជីថលទូរគមនាគមន៏  ដល់សហគមន៍នៅក្នុងតំបន់ដែលមានបណ្តាញសេវាទូរគមនាគមន៏មានកំណត់ នៅទូទាំងប្រទេសកម្ពុជា។

 

អំពីក្រុមហ៊ុន​ ខេម ជ្ជីអេសអេម ម.ក (សែលកាត)

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។     ក្រុមហ៊ុនតែងតែខំប្រឹងផ្តល់សេវាទូរគមនាគមន៍ឱ្យបានល្អក្នុងទីផ្សារកម្ពុជា ដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។

 

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

 

Coming soon...
Coming soon...
របាយការណ៍ហិរញ្ញវត្តុ

របាយការណ៍ប្រចាំឆ្នាំ និងប្រចាំត្រីមាស

មើលបន្ត
ព័ត៌មានភាគហ៊ុន

ពិនិត្យមើលតម្លៃភាគហ៊ុន ដែលបាននឹងកំពុងជួញដូរប្រចាំថ្ងៃ

មើលបន្ត
បណ្តុំព័ត៌មាន

ការបោះផ្សាយផ្សេងៗ និងព័ត៌មានថ្មីៗទាក់ទងនឹងសាជីវកម្ម

មើលបន្ត