កញ្ចប់អ៊ីនធើណិតបន្ថែម Social Pack!
រីករាយជាមួយកញ្ចប់ Social Pack! ទទួលបានទិន្នន័យអ៊ីនធើណិតបន្ថែមសម្រាប់លេងកម្មវិធីបណ្តាញសង្គមរបស់អ្នក!
ជ្រើសរើសកញ្ចប់ Social Pack របស់អ្នក៖
កញ្ចប់ Social Pack ខ្នាតតូច
ទិន្នន័យអ៊ីនធើណិត៖ | : | 250MB |
សុពលភាព | : | 24 ម៉ោង |
តម្លៃ | : | 5 សេន |
សម្រាប់កម្មវិធី | : | Facebook, Messenger Whatsapp Telegram LinkedIn និង Discord។ |
កញ្ចប់ Social Pack ខ្នាតមធ្យម
ទិន្នន័យអ៊ីនធើណិត | : | 500MB |
សុពលភាព | : | 24 ម៉ោង |
តម្លៃ | : | 10 សេន |
សម្រាប់កម្មវិធី | : | Facebook, Messenger Whatsapp Telegram LinkedIn Discord Instagram និង WeChat។ |
កញ្ចប់ Social Pack ខ្នាតធំ
ទិន្នន័យអ៊ីនធើណិត | : | 1000MB |
សុពលភាព | : | 24 ម៉ោង |
តម្លៃ | : | 20 សេន |
សម្រាប់កម្មវិធី | : | Facebook Messenger Whatsapp Telegram LinkedIn Discord Instagram WeChat Tiktok និង Youtube។ |
បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?
កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។
តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?
បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។
បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?
អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។
តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?
ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។
តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?
ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។
តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?
មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។