ទំនាក់ទំនងមកយើងខ្ញុំ | សែលកាត

ផ្ញើសារមកយើង






វិធីផ្សេងទៀតដើម្បីទាក់ទងមកយើង

របៀបភ្ជាប់គម្រោងសែលកាតសេរី Plus?

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $1.5 សូមចុច *1615*150#

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $6 សូមចុច *1615*600#

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $10 សូមចុច *1615*1000#

 

តើគម្រោង សែលកាតសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?

គម្រោងសេរី ផ្តល់ជូនទិន្នន័យអ៊ីនធើណិតដ៏ច្រើនដែលមិនកំណត់ការប្រើប្រាស់លើគេហទំព័រណាមួយឡើយ។ គម្រោងនេះផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក។

គម្រោងសេរី ក៏ផ្តល់ជូនការតេក្នុងប្រព័ន្ធ ការផ្ញើសារក្នុងប្រព័ន្ធនឹងបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដូច្នេះនៅពេលដែលអ្នកមិនទាន់បានបញ្ចប់គម្រោងចាស់របស់អ្នក អ្នកនឹងមិនខាតបង់ទិន្នន័យរបស់អ្នកឡើយ។

 

តើគម្រោង សែលកាតសេរី+ បង្កើតឡើងសម្រាប់អ្នកណាខ្លះ?

គម្រោង សែលកាតសេរី គឺសម្រាប់គ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តប្រើអ៊ីនធើណិតច្រើន។

តើគម្រោង សែលកាតសេរី+ ល្អជាងគម្រោងដទៃទៀតយ៉ាងដូចម្តេច?

សែលកាតសេរី ផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាងគម្រោងមុនៗសែលកាតធ្លាប់មាន។ បើប្រៀបធៀបទៅនឹងគម្រោង $1 គម្រោងនេះផ្តល់នូវទិន្នន័យអ៊ីនធើណិតបន្ថែមពីរដងដោយចំណាយបន្ថែមត្រឹមតែ 25សេន ទៅ 50សេន ទៀតប៉ុណ្ណោះ។ ទិន្នន័យរបស់គម្រោង សែលកាតសេរី ទាំងអស់ដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ផងដែរ នេះមានន័យថា អ្នកអាចសន្សំ និងមិនខាតបង់ទិន្នន័យដែលអ្នកប្រើមិនអស់ឡើយ។ ប្រសិនបើអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់ រាល់លុយក្នុងគណនីដែលមិនប្រើទាំងអស់និងបន្តទៅគម្រោងថ្មីបន្ទាប់។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានបញ្ឈប់ទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំមុនពេលគម្រោងផុតកំណត់?

នៅពេលដែលកើតឡើង ហើយអ្នកមានលុយគ្រប់គ្រាន់នៅក្នុងគណនីគោលរបស់លោកអ្នកដើម្បីបន្តគម្រោង សែលកាតសេរី  របស់អ្នក គម្រោងរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកមិនមានលុយក្នុងគណនីគោលគ្រប់គ្រាន់ទេ នោះអ្នកមិនអាចប្រើប្រាស់អ៊ីនធើណិតបានទេ ហើយអ្នកត្រូវបញ្ចូលលុយដើម្បីបន្តគម្រោងរបស់អ្នក។  

ដោនឡូត Cellcard App ហើយបញ្ចូលលុយឥឡូវនេះ៖ https://bit.ly/ccapptp 

ហេតុអ្វីគម្រោងសែលកាតសេរី+ មិនកាត់លុយទិន្នន័យអ៊ីនធើណិតទៅគណនីគោលរបស់ខ្ញុំ?

ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជនរបស់យើងអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយលឿនទៅលើការប្រើអ៊ីនធើណិត ព្រោះនេះជាការចំណាយច្រើនបំផុតនៃគណនីគោល។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសែលកាតសេរី នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក នៅពេលអ្នកប្រើអស់មុនថ្ងៃកំណត់។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើប្រាស់ការតេ និងការផ្ញើសារអស់មុនពេលគម្រោងរបស់ខ្ញុំផុតកំណត់?

ការតេចេញ និងផ្ញើសារនឹងត្រូវបានកាត់លុយទៅក្នុងគណនីគោលរបស់អ្នក ពេលដែលប្រើលើសកំណត់។

តើមានគម្រោងប៉ុន្មានបន្ថែមទៀតនៅក្រោម សែលកាតសេរី+ ?

សែលកាតសេរីមាន 3 គម្រោង៖ សែលកាតសេរី $1.5/7 ថ្ងៃ, $6/30 ថ្ងៃ និង $10/30 ថ្ងៃ។

តើគម្រោងនេះមានបូកបន្ថែមគម្រោងដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ដែរ ឬទេ? 

គម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។ ការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ត្រូវបានអនុវត្តនៅពេលដែលអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់។

តើខ្ញុំបញ្ឈប់ការប្រើប្រាស់គម្រោង សែលកាតសេរី   ដោយរបៀបណា? 

អ្នកអាចបញ្ឈប់គម្រោង សែលកាតសេរី​​​ ដោយផ្លាស់ប្តូរទៅជាគម្រោងផ្សេង ឬតាមរយៈលេខកូដខ្លីរបស់និយ័តករទូរគមនាគមន៍កម្ពុជា *1200#។ នៅពេលចុចលេខកូដខ្លីដើម្បីបញ្ឈប់ការប្រើប្រាស់ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា ការណែនាំទាំងអស់របស់និយ័តករទូរគមនាគមន៍កម្ពុជានឹងត្រូវអនុវត្តតាម ហើយគម្រោងរបស់អ្នកនឹងប្តូរទៅជាគម្រោង Regular+។

តើខ្ញុំអាចផ្ញើគម្រោង សែលកាតសេរី+   ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា? 

អ្នកអាចផ្ញើគម្រោងសែលកាតសេរីជាកាដូសម្រាប់តែអតិថិជនគម្រោង សែលកាតសេរី+ ដូចគ្នាប៉ុណ្ណោះ។

ដើម្បីផ្ញើកាដូសូមអនុវត្តដូចខាងក្រោម៖

  • ចុច *1615*លេខទូរស័ព្ទ*150# សម្រាប់គម្រោងសេរី+ $1.5
  • ចុច *1615*លេខទូរស័ព្ទ*600# សម្រាប់គម្រោងសេរី+ $6
  • ចុច *1615*លេខទូរស័ព្ទ*1000# សម្រាប់គម្រោងសេរី+ $10

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!