Cellcard eSIM | សែលកាត

🚀 ទទួលយក eSIM និងគម្រោងរបស់អ្នកបានភ្លាមៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង!

មិនចាំបាច់ប្រើប្រាស់ស៊ីមកាតទៀតទេ ឥឡូវនេះលោកអ្នកអាចប្រើប្រាស់បណ្តាញតភ្ជាប់ទូរស័ព្ទបែបឌីជីថលជាមួយ Cellcard eSIM។ មិនថាអ្នកកំពុងប្តូរមកកាន់ eSIM ទើបតែចាប់ផ្តើមប្រើប្រាស់សែលកាត ជាលើកដំបូងនោះទេ ការបើកដំណើរការ eSIM នេះគឺរហ័ស ងាយស្រួល និងអនឡាញ 100%។

ហេតុអ្វីគួរជ្រើសរើសប្រើ eSIM ជាមួយសែលកាត?

✔️ ធ្វើការបើកដំណើរការភ្លាមៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង

✔️ មិនត្រូវការស៊ីមកាតទេ

✔️ ងាយស្រួលក្នុងការគ្រប់គ្រងតាមរយៈសែលកាត អេប

✔️ ដំឡើងបានរហ័សនៅលើឧបករណ៍ដែលអាចប្រើប្រាស់ជាមួយ eSIM

✔️ ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរ ប្តូរឧបករណ៍ ឬប្រើប្រាស់ជាឌីជីថលពេញលេញ

តៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរទៅកាន់ eSIM ហើយឬនៅ?

👉 ដោនឡូត សែលកាត អេប ឥឡូវនេះ និងបើកដំណើរបានក្នុងរយៈពេលមិនប៉ុន្មាននាទី

📲 ដោនឡូត សែលកាត អេប ឥឡូវនេះ: ចុចទីនេះ

តើអ្នកកំពុងតែប្រើប្រាស់សែលកាតស្រាប់?

ប្តូរមកប្រើ eSIM ជំនួសស៊ីមកាត តាមរយៈ សែលកាត អេប ដោយមិនចាំបាច់មកកាន់ការិយាល័យផ្ទាល់!

💵 តម្លៃប្តូរ: $2

📲 អាចប្តូរបាន 24/7 តាមរយៈសែលកាត អេប

🌟 តើអ្នកជាអតិថិជនថ្មីរបស់សែលកាត?

ចាប់ផ្តើមប្រើប្រាស់ eSIM កាន់តែងាយស្រួលជាមុន និងឥតគិតថ្លៃ!

🚫 មិនចាំបាច់ប្រើប្រាស់ស៊ីមកាត

📦 មិនចាំបាច់ដឹកជញ្ជូន

📍 មិនចាំបាច់មកកាន់ការិយាល័យ

គ្រាន់តែចុចបន្តិច រួចអាចភ្ជាប់ប្រើប្រាស់បានភ្លាម!

លក្ខខណ្ឌ 

• រាល់ការទិញស៊ីមអេឡិចត្រូនិក (eSIM) តាមរយៈ សែលកាតអេបនឹងមិនគិតតម្លៃ eSIM នោះទេ ដែលប្រូម៉ូសិននេះគឺចាប់ពីថ្ងៃទី 10 មេសា 2025 រហូតដល់ 09 កក្កដា 2025។ សម្រាប់ការទិញតាមមការិយាល័យសែលកាតគឺមានតម្លៃ 2$។ តម្លៃនេះគឺមិនរាប់បញ្ចូលនូវតម្លៃលេខទូរស័ព្ទ និងគម្រោងដែលអតិថិជនបានរើសឡើយ។ 

•  សម្រាប់ការផ្លាស់ប្តូរពីបន្ទះស៊ីម ទៅកាន់ស៊ីមអេឡិចត្រូនិក (eSIM) គឺមានតម្លៃ 2$  

• រាល់ការទិញស៊ីមអេឡិចត្រូនិក (eSIM) ឬផ្លាស់ប្តូរពីស៊ីមកាតធម្មតាទៅស៊ីមអេឡិចត្រូនិក (eSIM) តាមរយៈមធ្យោបាយណាមួយក៏ដោយ អតិថិជនត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលកំពុងមានសុពលភាព សម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនភ្ជាប់ដោយទិដ្ឋការស្នាក់នៅមាន សុពលភាព សម្រាប់ជនបរទេស ក្នុងការចុះឈ្មោះនិងបើកដំណើរការស៊ីមកាតដែលបានទិញ ស្របតាមបទប្បញ្ញត្តិជាធរមាន។

• ក្នុងកំឡុងពេលទិញស៊ីមអេឡិចត្រូនិក(eSIM) ប្រសិនបើប្រព័ន្ធរបស់សែលកាតពិនិត្យឃើញថា អតិថិជនបានចុះឈ្មោះប្រើប្រាស់ស៊ីមកាត ចំនួន ៥លេខ រួចហើយ នោះប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យបន្តទិញនោះទេ។ 

• បន្ទាប់ពីការទិញស៊ីមអេឡិចត្រូនិក (eSIM) ឬផ្លាស់ប្តូរពីស៊ីមកាតធម្មតានៅស៊ីមអេឡិចត្រូនិក (eSIM) បានជោគជ័យ អតិថិជននឹងទទួលបាន QR Code នៅក្នុងអ៊ីម៉ែល ឬ តេឡេក្រាម និង Cellcard App របស់អតិថិជន។ 

• អតិថិជនអាចប្រើប្រាស់ QR Code ដែលទទួលបាន សម្រាប់បើកដំណើរការស៊ីមអេឡិចត្រូនិក (eSIM) បានច្រើនដង ដែលអនុញ្ញាតឱ្យអតិថិជនអាចផ្លាស់ប្តូរស៊ីមអេឡិចត្រូនិក (eSIM) នេះ ទៅទូរស័ព្ទឬឧបករណ៍ទូរគមនាគមន៍ផ្សេងទៀតបាន ដោយតម្រូវឱ្យលុបស៊ីមអេឡិចត្រូនិក (eSIM) នៅក្នុងទូរស័ព្ទចាស់ជាមុនសិន។ 

• ខាងក្រោមនេះគឺជាតារាងទូរស័ព្ទដែលអាចប្រើប្រាស់ជាមួយ eSIM បាន៖

ល.រ ម៉ូដែលឧបករណ៍ ល.រ ម៉ូដែលឧបករណ៍
1 iPhone 16 102 Huawei P40
2 iPhone 16 Plus 103 Huawei P40 Pro
3 iPhone 16 Pro 104 Huawei Mate 40 Pro
4 iPhone 16 Pro Max 105 Huawei Pura 70 Pro
5 iPhone 15 106 Honor Magic V2
6 iPhone 15 Plus 107 Honor Magic 6 Pro
7 iPhone 15 Pro 108 Honor Magic 5 Pro
8 iPhone 15 Pro Max 109 Honor Magic 4 Pro
9 iPhone 14 110 Honor 90
10 iPhone 14 Plus 111 Honor X6
11 iPhone 14 Pro 112 Honor X7
12 iPhone 14 Pro Max 113 Honor X8
13 iPhone 13 114 Honor X8 5G
14 iPhone 13 Mini 115 Honor X9
15 iPhone 13 Pro 116 Honor 200
16 iPhone 13 Pro Max 117 Honor 200 Pro
17 iPhone 12 118 Motorola Razr+ 2024
18 iPhone 12 Mini 119 Motorola Razr 2024
19 iPhone 12 Pro 120 Motorola Moto G Stylus 5G 2024
20 iPhone 12 Pro Max 121 Motorola G84
21 iPhone 11 122 Motorola Moto G54
22 iPhone 11 Pro 123 Motorola Moto G53
23 iPhone 11 Pro Max 124 Motorola G34
24 iPhone XS 125 Motorola Edge 50 Pro
25 iPhone XS Max 126 Motorola Edge 50 Ultra
26 iPhone XR 127 Motorola Edge 50 Fusion
27 iPhone SE (2020) 128 Motorola Edge 40 Neo
28 iPhone SE (2022) 129 Motorola Edge+
29 iPad Air (3rd generation) 130 Motorola Edge 40 Pro
30 iPad Air (4th generation) 131 Motorola G53 5G
31 iPad Air (5th generation) 132 Motorola G53J 5G
32 iPad Pro 11-inch (1st generation) 133 Motorola G52J 5G
33 iPad Pro 11-inch (2nd generation) 134 Motorola G52J 5G II
34 iPad Pro 11-inch (3rd generation) 135 Motorola Razr 40 Ultra
35 iPad Pro 12.9-inch (3rd generation) 136 Motorola Razr 2022
36 iPad Pro 12.9-inch (4th generation) 137 Motorola Razr 2019
37 iPad Pro 12.9-inch (5th generation) 138 Motorola Razr 5G
38 iPad Pro 12.9-inch (6th generation) 139 Nokia G60
39 iPad (7th generation) 140 Nokia XR21
40 iPad (8th generation) 141 Nokia X30
41 iPad (9th generation) 142 Oppo Reno6 Pro 5G
42 iPad (10th generation) 143 Oppo A55s 5G
43 iPad Mini (5th generation) 144 OPPO Reno 9A
44 iPad Mini (6th generation) 145 OPPO Find N3
45 Samsung Galaxy Z Fold6 5G 146 OPPO Find N3 Flip
46 Samsung Galaxy Z Flip6 5G 147 OPPO Find N2 Flip
47 Samsung Galaxy S24 Ultra 148 OPPO Find X3
48 Samsung Galaxy S24+ 149 OPPO Find X3 Pro
49 Samsung Galaxy S24 150 OPPO Find X5
50 Samsung Galaxy S23 FE 151 OPPO Find X5 Pro
51 Samsung Galaxy A55 5G 152 OPPO Reno A
52 Samsung Galaxy A54 5G* 153 Rakuten Big
53 Samsung Galaxy S23 154 Rakuten Big S
54 Samsung Galaxy S23+ 155 Rakuten Mini
55 Samsung Galaxy S23 Ultra 156 Rakuten Hand
56 Samsung Galaxy S22 5G 157 Rakuten Hand 5G
57 Samsung Galaxy S22+ 5G 158 AQUOS Sense8
58 Samsung Galaxy S22 Ultra 5G 159 AQUOS Sense7
59 Samsung Galaxy S21 5G* 160 AQUOS Sense7plus
60 Samsung Galaxy S21+ 5G* 161 AQUOS Sense6
61 Samsung Galaxy S21 Ultra 5G* 162 AQUOS Sense4 lite
62 Samsung Galaxy S20 5G 163 AQUOS Wish
63 Samsung Galaxy S20 164 AQUOS Zero6
64 Samsung Galaxy S20+ 5G 165 AQUOS Wish 2 SHG08
65 Samsung Galaxy S20+ 166 AQUOS Wish3
66 Samsung Galaxy S20 Ultra 5G 167 AQUOS Zero 6
67 Samsung Galaxy S20 Ultra 168 Simple Sumaho6
68 Samsung Galaxy Z Flip 169 Sharp AQUOS R7
69 Samsung Galaxy Z Flip 3 5G 170 Sharp AQUOS R8
70 Samsung Galaxy Z Flip 4 171 Sharp AQUOS R8 Pro
71 Samsung Galaxy Z Flip 5 172 Sony Xperia 10 III Lite
72 Samsung Galaxy Z Fold 173 Sony Xperia 10 IV
73 Samsung Galaxy Z Fold 2 174 Xperia 10V
74 Samsung Galaxy Z Fold 3 175 Xperia 1 IV
75 Samsung Galaxy Z Fold 4 176 Sony Xperia 5 IV
76 Samsung Galaxy Z Fold 5 177 Sony Xperia 1 V
77 Samsung Galaxy Note 20 178 Sony Xperia Ace III
78 Samsung Galaxy Note 20 5G 179 Sony Xperia 5 V
79 Samsung Galaxy Note 20 Ultra 180 Xiaomi 14 Ultra
80 Samsung Galaxy Note 20 Ultra 5G 181 Xiaomi 14 Pro
81 Google Pixel Fold 182 Xiaomi 13 Pro+
82 Google Pixel 9 183 Xiaomi 13 Lite
83 Google Pixel 9 Pro 184 Xiaomi 13
84 Google Pixel 9 Pro XL 185 Xiaomi 13T
85 Google Pixel 8 Pro 186 Xiaomi 13T Pro
86 Google Pixel 8 187 Xiaomi 12T Pro
87 Google Pixel 8a 188 XIaomi Blackshark 3
88 Google Pixel Fold 189 Xiaomi Redmi Note 13 Pro+
89 Google Pixel 7 Pro 190 X90 Pro*
90 Google Pixel 7a 191 V29 (European Version)*
91 Google Pixel 7 192 V29 Lite 5G (European Version)*
92 Google Pixel 6 Pro
93 Google Pixel 6a
94 Google Pixel 6
95 Google Pixel 5a
96 Google Pixel 5
97 Google Pixel 4a
98 Google Pixel 4
99 Google Pixel 4 XL
100 Google Pixel 3 & 3 XL*
101 Google Pixel 3a & 3a XL*

តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??

អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។

តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?

ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។

តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?

អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។

តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?

ប្រាកដណាស់!​ ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។  បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?

ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!