បញ្ចូលប្រវត្តិរូបស៊ីមរបស់អ្នកយ៉ាងងាយស្រួលនៅលើ Cellcard App | សែលកាត

ប្រុងប្រយ័ត្នពីសុវត្ថិភាពនៃការប្រើប្រាស់លេខទូរស័ព្ទ និងធ្វើការបញ្ចូលប្រវត្តិរូបស៊ីមរបស់អ្នកយ៉ាងងាយស្រួលនៅលើ Cellcard App!

 

លេខទូរស័ព្ទរបស់អ្នកគឺជា អត្តសញ្ញាណ និងជាកូនសោនៃគណនីអនឡាញរបស់អ្នក (គណនីបណ្តាញសង្គម និងគណនីធានាគារជាដើម)។ ដូច្នេះការការពារសុវត្ថិភាពនៃលេខទូរស័ព្ទរបស់អ្នក ពិតជាមានសារៈសំខាន់ណាស់នៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ ដើម្បីការពារពីការលួច ឬក្លែងបន្លំផ្សេងៗ។

 

អនុវត្តចំណុចសំខាន់ខាងក្រោមនេះ ដែលអាចជួយលោកអ្នកក្នុងការរក្សាសុវត្ថិភាពនៃការប្រើប្រាស់លេខទូរស័ព្ទ Cellcard របស់អ្នក:

1. ត្រូវចុះឈ្មោះស៊ីមជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យបានត្រឹមត្រូវ តាម Cellcard App ការិយាល័យ ឬភ្នាក់ងារលក់សែលកាតដែលនៅជិតអ្នក។
• មុខងារបញ្ចូលប្រវត្តិរូបស៊ីម:
ចូលទៅកាន់ Cellcard App > ចុចលើ “លេខទូរស័ព្ទរបស់អ្នក” > មើលប្រវត្តិរូប > ផ្លាស់ប្តូរព័ត៌មានស៊ីមកាត > រួចធ្វើតាមការណែនាំ
• មុខងារ Chatbot:
ចូលទៅកាន់ Cellcard App > ចុចលើ “Chat” > ជ្រើសរើស “Chat with an agent” > បញ្ចូលប្រវត្តិរូបស៊ីម ដោយផ្ញើរូបភាពអត្តសញ្ញាណប័ណ្ណទាំងសងខាង និងលេខទូរស័ព្ទរបស់អ្នកមកកាន់ភ្នាក់ងារ
📲ដោនឡូត Cellcard App: https://onelink.to/cellcard_app

 

2. អតិថិជនត្រូវតែមានឯកសារសម្គាល់ (អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន) សម្រាប់ការចុះឈ្មោះប្រើប្រាស់ស៊ីមសែលកាត ហើយអតិថិជនម្នាក់អាចប្រើឯកសារសម្គាល់អត្តសញ្ញាណ ដើម្បីចុះឈ្មោះប្រើប្រាស់ស៊ីមកាតត្រឹមតែ 5 គណនីប៉ុណ្ណោះ!*ហើយត្រូវប្រាកដថាអ្នកជាម្ចាស់ប្រើប្រាស់លេខអ្នកផ្ទាល់

 

3. កុំចុះឈ្មោះលេខទូរស័ព្ទរបស់អ្នកលើប្រភពណាមិនច្បាស់តាមប្រព័ន្ធអុីនធឺណិត

 

 

 

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!