កម្រង សំណួរ-ចម្លើយ
តើ រំលស់ឌីជីថល គឺជាអ្វី?
រំលស់ឌីជីថល គឺជាប្រភេទឥណ្ឌទានបង់រំលស់ម៉្យាងដែលអនុញ្ញាតអោយអតិិថិជនធ្វើការទូទាត់វិក័យបត្រ ឬទិញទំនិញដោយមិនចាំបាច់បង់ប្រាក់មុន រួចអាចបង់ជាដំណាក់កាលតាមក្រោយ (អាស្រ័យលើរយៈពេលកម្ចី) ជាមួយនឹងអត្រាការប្រាក់ទាប តម្លៃសេវាទាប ទំហំកម្ចីធំជាង និងរយៈពេលកម្ចីវែងជាង វីង ឌីជីថលឡូន។
តើអតិថិជនណាខ្លះអាចស្នើសុំវីងឌីជីថលឡូនបាន?
អតិថិជនទាំងអស់អោយតែមានអាយុចាប់ពី 18 – 65 ឆ្នាំ
តើខ្ញុំអាចស្នើ រំលស់ឌីជីថលបានតាមរបៀបណា?
អ្នកអាចស្នើ រំលស់ឌីជីថល បានតាមរយៈ អេប ធនាគារវីង ដោយធ្វើការទូទាត់តាមវិធីដូចខាងក្រោម៖
- ទូទាត់វិក័យបត្រតាមរយៈ អេបធនាគារវីង (លើកលែងការទូទាត់ហិរញ្ញវត្ថុ) ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញកាតទូរស័ព្ទតាមរយៈ អេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញ ឬម្ហូបអាហារក្នុង អេបវីងម៉ល ដោយជ្រើសរើសការទូទាត់តាមរយៈអេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញនៅហាងផ្ទាល់ដោយធ្វើការទូទាត់តាមរយៈអេបធនាគារវីង ស្កេនទៅលើ វីង KHQR ហើយសមតុល្យមិនគ្រប់គ្រាន់ក្នុងគណនី
ខ្ញុំមិនចេះស្នើកម្ចីដោយខ្លួនឯងទេ តើខ្ញុំអាចអោយភ្នាក់ងារវីងជួយស្នើអោយខ្ញុំបានទេ
អ្នកមិនអាចអោយភ្នាក់ងារវីង ស្នើរំលស់ឌីជីថល ជូនអ្នកបានទេ
តើរយៈពេលកម្ចីបានប៉ុន្មានខែ?
រយៈពេលកម្ចីអាចស្នើបានចាប់ពី ៣ ខែរហូតដល់ ២៤ ខែ អាស្រ័យលើគណនីអតិថិជនម្នាក់ៗ
តើអត្រាការប្រាក់ប៉ុន្មាន?
អត្រាការប្រាក់ទាបចាប់ពី ១២%
តើទំហំកម្ចីច្រើនបំផុតប៉ុន្មាន?
ទំហំកម្ចីខ្ពស់បំផុតអាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
តើការស្នើ រំលស់ឌីជីថល តម្រូវឲ្យមានទ្រព្យធានា ឬអ្នកធានាដែរឬទេ?
មិនតម្រូវទេ
តើរយៈពេលយូរប៉ុន្មានទើបទទួលបានការអនុម័ត រំលស់ឌីជីថល?
អ្នកនឹងទទួលបានការអនុម័ត រំលស់ឌីជីថល ភ្លាមៗ ដោយមិនចាំបាច់រង់ចាំ។ កម្ចីនឹងធ្វើការផ្ដល់ជូនក្នុងគណនីរបស់អ្នក ហើយធ្វើការទូទាត់ដោយស្វ័យប្រវត្តទៅកាន់គណនីអ្នកលក់ ឬដៃគូទូទាត់វិក័យបត្រភ្លាមៗ
តើខ្ញុំអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ខ្ញុំបានដែរឬទេ?
អ្នកមិនអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់អ្នកបានទេ តែអ្នកអាចស្នើ វីង ឌីជីថលឡូនវិញ ប្រសិនបើអ្នកត្រូវការទឹកប្រាក់ចូលគណនីផ្ទាល់ខ្លួនរបស់អ្នក
តើមានការគិតថ្លៃសេវាផ្សេងៗសម្រាប់ការស្នើ រំលស់ឌីជីថល ដែរឬទេ?
ថ្លៃសេវាអាចមានចាប់ពី 0% – 3% អាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
តើខ្ញុំអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរបៀបណា?
អ្នកអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរយៈអេបធនាគារវីង ដោយចុចលើប៊ូតុង “កម្ចី” រួចចុចលើកម្ចីដែលអ្នកកំពុងប្រើប្រាស់ រួចចុចប៊ូតុង “ការទូទាត់សងផ្ដាច់”
តើការបង់យឺតយ៉ាងអាចមានផលប៉ះពាល់ដល់ប្រវត្តន៍ឥណ្ឌទានរបស់ខ្ញុំនៅ CBC ដែរឬទេ?
ការបង់យឺតយ៉ាវនឹងត្រូវបានបង្ហាញនៅក្នុងកំណត់ត្រា CBC
តើធនាគាវីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC ដែរឬទេ សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល?
ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល។ អតិថិជន ត្រូវអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មុនពេលដាក់ស្នើ រំលស់ឌីជីថល។
ប្រសិនបើខ្ញុំមានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយ រំលស់ឌីជីថល តើខ្ញុំអាចទំនាក់ទំនងខាងណាបាន?
អ្នកអាចទំនាក់ទំនងមកសេវាអតិថិជនវីងតាមរយៈលេខទូរស័ព្ទ
- ០២៣ ៩៩៩៩ ៨៩
- ០១២ ៩៩៩ ៤៨៩
- ឬ អ្នកអាចទៅកាន់សាខាធនាគាវីងដែលនៅជិតអ្នកបំផុត
តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?
លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យបង់សងត្រឡប់ទាន់ពេលវេលាដើម្បីទទួលបាននូវប្រវត្តិឥណ្ឌទានល្អ។ លោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមសំរាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25% ក្នុងមួយខែដោយគិតលើទឹកប្រាក់ (ប្រាក់ដើម្បី និងការប្រាក់) ដែលបានយឺតយ៉ាវ។
តើអត្ថប្រយោជន៍នៃគម្រោង សែលកាតសេរី+ មានអ្វីខ្លះ?
- គម្រោងសេរី+ $1.5 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 15GB 100 នាទី និង 100 សារ ដែលមានសុពលភាព 7 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*150# ឬតាមរយៈ Cellcard App
- គម្រោងសេរី+ $4 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 25GB 2,500 នាទី និង 2,500 សារ ដែលមានសុពលភាព 28 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*400# ឬតាមរយៈ Cellcard App
- គម្រោងសេរី+ $6 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 60GB 150 នាទី និង 150 សារ ដែលមានសុពលភាព 30 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*600# ឬតាមរយៈ Cellcard App
- គម្រោងសេរី+ $10 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 100GB តេ 10 នាទីក្រៅប្រព័ន្ធ 200 នាទីក្នុងប្រព័ន្ធ និង 200 សារ ដែលមានសុពលភាព 30 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*1000# ឬតាមរយៈ Cellcard App
គ្រប់គម្រោងសែលកាតសេរី+ ទាំងអស់មានការបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ៗ នៅពេលដែលគម្រោងភ្ជាប់ឡើងវិញមុនពេលផុតសុពលភាព។
របៀបភ្ជាប់គម្រោងសែលកាតសេរី+?
ដើម្បីភ្ជាប់សេរី+ $1.5 សូមចុច *1615*150#
ដើម្បីភ្ជាប់សេរី+ $6 សូមចុច *1615*600#
ដើម្បីភ្ជាប់សេរី+ $10 សូមចុច *1615*1000#
តើខ្ញុំអាចឆែកមើលតាមណាថាគម្រោងសែលកាតសេរី+ របស់ខ្ញុំបានភ្ជាប់ដោយជោគជ័យ?
អ្នកនឹងទទួលបានសារក្រោយពីបានភ្ជាប់គម្រោងពី Cellcard។ អ្នកក៏អាចឆែកតាម Cellcard App ផងដែរ។ អ្នកនឹងមើលឃើញទិន្នន័យអ៊ីនធើណិត នាទី និង សារនៃគម្រោងសែលកាតសេរី+ របសអ្នកដែលស្ថិតនៅជិតលុយគណនីគោលរបស់អ្នក។ អ្នកក៏អាចចុចលើ “គម្រោងរបស់ខ្ញុំ” ដើម្បីឃើញគម្រោង និង សេវាកម្មផ្សេងៗដែលបានភ្ជាប់។ ដើម្បីដោនឡូត Cellcard App ចុច៖ https://bit.ly/ccappdl
របៀបឆែកលុយគណនីគោល
ចុច #1201# ហើយចុចបញ្ជូន។ អ្នកក៏អាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅទំព័រដំបូងគេបង្អស់។ ដើម្បីដោនឡូត Cellcard App៖ https://bit.ly/ccappdl
របៀបឆែកទិន្នន័យគម្រោងរបស់អ្នកដែលនៅសល់
អ្នកអាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅក្នុង “គម្រោងរបស់ខ្ញុំ” ដើម្បីពិនិត្យមើលទិនន្ន័យអ៊ីនធើណិត នាទី និង សារដែលនៅសល់។ សាកល្បងប្រើឥឡូវនេះលើ Cellcard App
ឬចុច #1201# ហើយចុចបញ្ជូន
របៀបដោនឡូត Cellcard App
អ្នកអាចដោនឡូត Cellcard App ដោយឥតគិតថ្លៃលើទូរស័ព្ទតាមរយៈ App stores, Play Store ឬ Huawei App Gallery។ សូមចុច៖ https://bit.ly/ccappdl
តើធ្វើយ៉ាងណាដើម្បីឱ្យអ៊ីនធើណិតដើរលឿន?
នេះគឺជាអ្វីដែលអាចជួយអ្នក
- ត្រូវប្រាកដថាអ្នកស្ថិតនៅក្នុងតំបន់ដែលមានសេវា
- សម្អាត Cache របស់អ្នក និងបិទកម្មវិធីដែលអ្នកមិនប្រើ
- បើកបណ្តាញ LTE
- បិទបើកទូរស័ព្ទរបស់អ្នកឡើងវិញ ឬបិទបើកមុខងារនៅលើយន្តហោះឡើងវិញ
បើសិនអ្នកនៅតែជួបបញ្ហា អ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងារ បានដោយចុចសញ្ញាសារដែលមាននៅលើគេហទំព័រ ឬ Cellcard App
របៀបភ្ជាប់គម្រោងសែលកាតសេរី Plus?
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $1.5 សូមចុច *1615*150#
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $6 សូមចុច *1615*600#
ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $10 សូមចុច *1615*1000#
តើគម្រោង សែលកាតសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?
គម្រោងសេរី ផ្តល់ជូនទិន្នន័យអ៊ីនធើណិតដ៏ច្រើនដែលមិនកំណត់ការប្រើប្រាស់លើគេហទំព័រណាមួយឡើយ។ គម្រោងនេះផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក។
គម្រោងសេរី ក៏ផ្តល់ជូនការតេក្នុងប្រព័ន្ធ ការផ្ញើសារក្នុងប្រព័ន្ធនឹងបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដូច្នេះនៅពេលដែលអ្នកមិនទាន់បានបញ្ចប់គម្រោងចាស់របស់អ្នក អ្នកនឹងមិនខាតបង់ទិន្នន័យរបស់អ្នកឡើយ។
តើគម្រោង សែលកាតសេរី+ បង្កើតឡើងសម្រាប់អ្នកណាខ្លះ?
គម្រោង សែលកាតសេរី គឺសម្រាប់គ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តប្រើអ៊ីនធើណិតច្រើន។
តើគម្រោង សែលកាតសេរី+ ល្អជាងគម្រោងដទៃទៀតយ៉ាងដូចម្តេច?
សែលកាតសេរី ផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាងគម្រោងមុនៗសែលកាតធ្លាប់មាន។ បើប្រៀបធៀបទៅនឹងគម្រោង $1 គម្រោងនេះផ្តល់នូវទិន្នន័យអ៊ីនធើណិតបន្ថែមពីរដងដោយចំណាយបន្ថែមត្រឹមតែ 25សេន ទៅ 50សេន ទៀតប៉ុណ្ណោះ។ ទិន្នន័យរបស់គម្រោង សែលកាតសេរី ទាំងអស់ដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ផងដែរ នេះមានន័យថា អ្នកអាចសន្សំ និងមិនខាតបង់ទិន្នន័យដែលអ្នកប្រើមិនអស់ឡើយ។ ប្រសិនបើអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់ រាល់លុយក្នុងគណនីដែលមិនប្រើទាំងអស់និងបន្តទៅគម្រោងថ្មីបន្ទាប់។
តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានបញ្ឈប់ទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំមុនពេលគម្រោងផុតកំណត់?
នៅពេលដែលកើតឡើង ហើយអ្នកមានលុយគ្រប់គ្រាន់នៅក្នុងគណនីគោលរបស់លោកអ្នកដើម្បីបន្តគម្រោង សែលកាតសេរី របស់អ្នក គម្រោងរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកមិនមានលុយក្នុងគណនីគោលគ្រប់គ្រាន់ទេ នោះអ្នកមិនអាចប្រើប្រាស់អ៊ីនធើណិតបានទេ ហើយអ្នកត្រូវបញ្ចូលលុយដើម្បីបន្តគម្រោងរបស់អ្នក។
ដោនឡូត Cellcard App ហើយបញ្ចូលលុយឥឡូវនេះ៖ https://bit.ly/ccapptp
ហេតុអ្វីគម្រោងសែលកាតសេរី+ មិនកាត់លុយទិន្នន័យអ៊ីនធើណិតទៅគណនីគោលរបស់ខ្ញុំ?
ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជនរបស់យើងអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយលឿនទៅលើការប្រើអ៊ីនធើណិត ព្រោះនេះជាការចំណាយច្រើនបំផុតនៃគណនីគោល។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសែលកាតសេរី នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក នៅពេលអ្នកប្រើអស់មុនថ្ងៃកំណត់។
តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើប្រាស់ការតេ និងការផ្ញើសារអស់មុនពេលគម្រោងរបស់ខ្ញុំផុតកំណត់?
ការតេចេញ និងផ្ញើសារនឹងត្រូវបានកាត់លុយទៅក្នុងគណនីគោលរបស់អ្នក ពេលដែលប្រើលើសកំណត់។
តើមានគម្រោងប៉ុន្មានបន្ថែមទៀតនៅក្រោម សែលកាតសេរី+ ?
សែលកាតសេរីមាន 3 គម្រោង៖ សែលកាតសេរី $1.5/7 ថ្ងៃ, $6/30 ថ្ងៃ និង $10/30 ថ្ងៃ។
តើគម្រោងនេះមានបូកបន្ថែមគម្រោងដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ដែរ ឬទេ?
គម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។ ការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ត្រូវបានអនុវត្តនៅពេលដែលអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់។
តើខ្ញុំបញ្ឈប់ការប្រើប្រាស់គម្រោង សែលកាតសេរី ដោយរបៀបណា?
អ្នកអាចបញ្ឈប់គម្រោង សែលកាតសេរី ដោយផ្លាស់ប្តូរទៅជាគម្រោងផ្សេង ឬតាមរយៈលេខកូដខ្លីរបស់និយ័តករទូរគមនាគមន៍កម្ពុជា *1200#។ នៅពេលចុចលេខកូដខ្លីដើម្បីបញ្ឈប់ការប្រើប្រាស់ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា ការណែនាំទាំងអស់របស់និយ័តករទូរគមនាគមន៍កម្ពុជានឹងត្រូវអនុវត្តតាម ហើយគម្រោងរបស់អ្នកនឹងប្តូរទៅជាគម្រោង Regular+។
តើខ្ញុំអាចផ្ញើគម្រោង សែលកាតសេរី+ ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា?
អ្នកអាចផ្ញើគម្រោងសែលកាតសេរីជាកាដូសម្រាប់តែអតិថិជនគម្រោង សែលកាតសេរី+ ដូចគ្នាប៉ុណ្ណោះ។
ដើម្បីផ្ញើកាដូសូមអនុវត្តដូចខាងក្រោម៖
- ចុច *1615*លេខទូរស័ព្ទ*150# សម្រាប់គម្រោងសេរី+ $1.5
- ចុច *1615*លេខទូរស័ព្ទ*600# សម្រាប់គម្រោងសេរី+ $6
- ចុច *1615*លេខទូរស័ព្ទ*1000# សម្រាប់គម្រោងសេរី+ $10
តើឯកសារអ្វីខ្លះដែលយើងត្រូវការពីអតិថិជន?
- ឈ្មោះពេញជាភាសាខ្មែរ និងអង់គ្លេស (ត្រូវឲ្យដូចអត្តសញ្ញាណប័ណ្ណ)
- អាសយដ្ឋានជាភាសាខ្មែរ និងអង់គ្លេស (អាសយដ្ឋានបច្ចុប្បន្ន/អាសយដ្ឋានដំឡើងអ៊ីនធឺណិត)
- រូបថតនៃអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការ (VISA) ដែលមានសុពលភាព (សម្រាប់ជនបរទេស)
- លេខទំនាក់ទំនង និងអ៊ីមែល
តើអតិថិជនអាចទាក់ទងលេខមួយណាសម្រាប់សួរព័ត៌មានបន្ថែម ឬសម្រាប់បញ្ហាអ៊ីនធឺណិត?
- អតិថិជនអាចទាក់ទងទៅកាន់លេខ 1204 ឬ 012 812 812 សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬដំណោះស្រាយលើបញ្ហាអ៊ីនធឺណិត
- ចុះឈ្មោះភ្ជាប់អ៊ីនធឺណិតតាមរយៈតំណលីង: https://cellcard.info/WEBCCHWSignup
តើអតិថិជនអាចទិញ Cellcard Home Wi-Fi ប៉ុន្មានខែខ្លះ?
យើងមានកិច្ចព្រមព្រៀងរវាង Cellcard និង អតិថិជនចំនួន 12 ខែ ប៉ុន្តែអតិថិជនអាចបង់ប្រាក់ជាមុនសម្រាប់ 3 ខែ 6 ខែ 12 ខែ 18 ខែ ឬ 24 ខែ។
តើអតិថិជនអាចប្រើប្រាស់ស៊ីមដែលគាត់មានស្រាប់ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi ដែរឬទេ?
មិនអាចទេ។ អត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi បានសម្រាប់តែស៊ីមថ្មីដែលយើងផ្តល់ជូនអតិថិជនពេលពួកគេចាប់ផ្តើមប្រើប្រាស់គម្រោងអ៊ីនធឺណិតតែប៉ុណ្ណោះ។
តើអតិថិជនអាចផ្លាស់ប្តូរកញ្ចប់អ៊ីនធឺណិត ឬ ប្តូរទីតាំងក្រោយការបង់លុយបានឬទេ?
អតិថិជនអាចដំឡើងល្បឿនកញ្ចប់អ៊ីនធឺណិតបាន ដោយតម្រូវឲ្យបង់ប្រាក់បន្ថែម
អតិថិជនមិនអាចទម្លាក់កញ្ចប់អ៊ីនធឺណិតបានទេ រហូតដល់ពេលគាត់ប្រើប្រាស់អស់ចំនួនខែដែលគាត់បានបង់រួច ទើបគាត់អាចទម្លាក់កញ្ចប់អ៊ីនធឺណិតហើយបង់ប្រាក់ឡើងវិញ។
តើនឹងមានអ្វីកើតឡើងចំពោះស៊ីមដែលយើងផ្តល់ជូនអតិថិជន ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi?
ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi ស៊ីមទាំងនោះនឹងក្លាយជាស៊ីមធម្មតាដែលគ្មានអត្ថប្រយោជន៍បន្ថែមឡើយ។
តើអតិថិជនអាចបង់ប្រាក់តាមវិធីណាខ្លះ?
- គ្រប់សាខា Cellcard
- ការវេរប្រាក់តាម កម្មវិធីធនាគារ
បើសិនអតិថិជនត្រូវការ Router បន្ថែមដើម្បីពង្រីកសេវាអ៊ីនធឺណិតក្នុងគេហដ្ឋានរបស់គាត់ តើគាត់ត្រូវធ្វើដូចម្តេច?
អតិថិជនអាចទិញបន្ថែមនូវឧបករណ៍ជំនួយសេវាអ៊ីនធឺណិត (Router) បន្ថែមបានជាមួយតម្លៃបន្ថែមដូចជា៖
- Nokia Wi-Fi Beacons: $42
- HUAWEI Wi-Fi AX3: $59
តើអតិថិជនត្រូវយក Modem ONU Built-In Wi-Fi ត្រឡប់មកសាខា Cellcard វិញទេ ពេលដែលគាត់ឈប់ប្រើប្រាស់ Cellcard Home Wi-Fi?
ក្រុមការងារ Cellcard ផ្នែក បច្ចេកទេស នឹងទៅយក Modem ONU Built-In Wi-Fi នោះមកវិញពីអតិថិជន។
ក្រោយការបង់លុយ តើប៉ុន្មានថ្ងៃ/ម៉ោង ទើបអតិថិជនមានអ៊ីនធឺណិតប្រើប្រាស់?
- 36 ម៉ោងក្នុងក្រុងភ្នំពេញ
- 72 ម៉ោងសម្រាប់ទីតាំងនៅជាយក្រុង (បូកបញ្ចូលទាំងសៅរ៍ អាទិត្យ និងបុណ្យជាតិ)
បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?
កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។
តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?
បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។
បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?
អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។
តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?
ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។
តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?
ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។
តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?
មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។
ត្រួតពិនិត្យ ឬ ផ្តាច់សេវាកម្មដោយខ្លួនឯងដោយរបៀបណា?
ត្រួតពិនិត្យ ឬ ផ្តាច់គម្រោងដែលអ្នកប្រើប្រាស់ សូមចុច *1200# សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ។
តើខ្ញុំអាចរក្សាទុក ឬក៏ព្រីនយកបង្កាន់ដៃបង់ប្រាក់ដើម្បីទុកជាឯកសារយោងបានឬទេ?
បន្ទាប់ពីលោកអ្នកអាចធ្វើការបញ្ចូលទឹកប្រាក់ លោកអ្នកនឹងទទួលបានបង្កាន់ដៃបង់ប្រាក់ដែលលោកអ្នកអាចរក្សាទុកឬព្រីនក៏បាន។
តើខ្ញុំអាចប្រើធនាគារអេស៊ីលីដាដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក ធនាគារអេស៊ីលីដា សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ ធនាគារអេស៊ីលីដា
o ជ្រើសរើសជំរើសទូទាត់ (គណនីធនាគារអេស៊ីលីដា / សាច់ប្រាក់ ATM ធនាគារអេស៊ីលីដា )
o បញ្ចូលព័ត៌មានលម្អិតអំពីគណនី
o បញ្ចូល OTP
តើខ្ញុំអាចប្រើ Union Pay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Union Pay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បំពេញទម្រង់ព័ត៌មានរបស់ Union Pay
តើខ្ញុំអាចប្រើកាត Visa ឬកាត Master ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក កាត Visa ឬកាត Master សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ជ្រើសរើសយកទម្រង់ព័ត៌មាន
- ឈ្មោះម្ចាស់កាត
- លេខកាត
- លេខសំងាត់ CVV/CVC
- ថ្ងៃផុតសុពលភាព
តើខ្ញុំអាចប្រើ Alipay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយក Alipay សម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ ប្រើកម្មវីធី Alipay ដើម្បីថត QR Code ដែលនៅលើអេក្រង់
តើខ្ញុំអាចបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយប្រើវីងដោយរបៀបណា?
ជំហានទី ១៖ បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
ជំហានទី២៖ បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល
ជំហានទី ៣៖ ជ្រើសរើសយកវីងសម្រាប់វិធីនៃការបង់ប្រាក់
ជំហានទី ៤៖ បង្កើតលេខកូតសំងាត់ដើម្បីបញ្ចប់ការទិញរបស់អ្នក
របៀបក្នុងការបង្កើតលេខកូតសំងាត់
១. ចុច *989#
២. បញ្ចូលលេខគណនីវីងរបស់លោកអ្នក
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. លោកអ្នកនឹងទទួលបានលេខកូត ៦ខ្ទង់នៅលើអេក្រង់របស់អ្នកសម្រាប់ការបង់ប្រាក់
របៀបក្នុងការង្កើតលេខកូតជាមួយនឹងកម្មវិធីវីងក្នុងទូរស័ព្ទដៃ
១. បើកកម្មវិធី Wing Money App ក្នុងទូរស័ព្ទដៃ
២. ចូលទៅកាន់ការកំណត់
៣. ជ្រើសរើសលេខកូត ៦ខ្ទង់
៤. បញ្ចូលលេខកូតសំងាត់ ៤ខ្ទង់របស់អ្នក
៥. អេក្រង់ថ្មីនឹងបង្ហាញអ្នកពីលេខកូត ៦ខ្ទង់របស់អ្នកសម្រាប់ការទូទាត់
តើការទូទាត់អាចធ្វើឡើងដោយវិធីណាខ្លះ ?
លោកអ្នកអាចធ្វើការទូទាត់បានតាមរយៈ កាត Visa Master Union Pay វីង(Wing), ធនាគារអេស៊ីលីដា និង Alipay
តើការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតជាអ្វី?
ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតគឺជាសេវាបញ្ចូលទឹកប្រាក់បែបឌីជីថលដែលអាចឲ្យលោកអ្នកបញ្ចូលទឹកប្រាក់បានដោយមិនចាំបាច់ប្រើកាតកោស។ ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតនេះតម្រូវឲ្យធ្វើការបង់ប្រាក់តាមអ៊ីនធើណិតផងដែរ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំជួបប្រទះបញ្ហាណាមួយ ឬទឹកប្រាក់ដែលខ្ញុំបានបញ្ចូលមិនចូលក្នុងគណនីរបស់ខ្ញុំ?
សូមទំនាក់ទំនងទៅកាន់ 1204
តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??
អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។
តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?
ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។
តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?
អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។
តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?
ប្រាកដណាស់! ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។ បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។
តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?
ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។
តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?
ចុច #5656 # រួចចុចបញ្ជូន ។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?
អ្នកអាចបញ្ចូលទិន្នន័យថ្មី ឬចុះឈ្មោះឯកសារស៊ីមកាតរបស់លោកអ្នកតាមរយៈបណ្តាញ ដូចខាងក្រោម:
• សូមអញ្ជើញមកកាន់ការិយាល័យសែលកាតណាមួយ ភ្ចាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែល មានសុពលភាព។
- ផ្ញើរូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នក ជាមួយនឹងលេខទូរស័ព្ទរបស់អ្នក សរសេរនៅខាងក្រោម ទៅកាន់គេហទំព័របណ្តាញសង្គម Facebook: Cellcard SIM Registration
- អ៊ីម៉ែល រូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នកទៅ: customercare@cellcard.com.kh
- ចុះឈ្មោះ អនឡាញ នៅគេហទំព័រ របស់ក្រុមហ៊ុន: www.cellcard.com.kh/profile
តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?
អ្នក អាចនាំមកនូវ ការមួយ ឯកសារដូចខាងក្រោម ដូចខាងក្រោម:
- អត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជាដែលមានសុពលភាព ឫ
- ប័ណ្ណសំគាល់ខ្លួន របស់បុគ្គលិក រដ្ឋាភិបាល ដែលមានសុពលភាព និងមានអាសយដ្ឋាន របស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ប៉ូលីសជាតិ ឬកងយោធពលខេមរភូមិន្ទដែលមានសុពលភាព និងមានអាសយដ្ឋានរបស់អ្នក ឫ
- ប័ណ្ណសំគាល់ខ្លួន របស់ព្រះសង្ឃ ឫ
- លិខិតឆ្លងដែនដែលមានសុពលភាព ឫ
- សៀវភៅគ្រួសារ ដែលមានសុពលភាព ឫ
- ប័ណ្ណបើកបរ ដែលមានសុពលភាព
តើខ្ញុំអាច ពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានរឺទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?
អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ #5656# រួចចុចបញ្ជូន
តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?
មិនត្រូវបានគិតថ្លៃទេ។
តើធ្វើយ៉ាងណាទើបដឹងថាទូរស័ព្ទរបស់ខ្ញុំអាចប្រើប្រាស់មុខងារ VoLTE?
អ្នកអាចឆែកម៉ូដែលទូរស័ព្ទដែលំអាចប្រើប្រាស់មុខងារ VoLTE បាននៅលើគេហទំព័រ Cellcard ឬ អ្នកអាចពិនិត្យមើលក្នុងទូរស័ព្ទអ្នកដោយចូលតាម៖ Settings -> Cellular -> Cellular Data Options -> Voice & Data -> VoLTE ON។
តើមុខងារ VoLTE មាននៅទីតាំងណាខ្លះ?
មុខងារ VoLTE មាននៅគ្រប់ 25 ខេត្តនិងក្រុង។
តើខ្ញុំអាចបើកមុខងារ VoLTE តាមវិធីណា?
អ្នកអាចបើកមុខងារ VoLTE តាម Settings របស់ទូរស័ព្ទ ឬ អ្នកអាចតេទៅកាន់ 1204 សម្រាប់ជំនួយ ឬ ចុចទីនេះ។
តើនឹងមានការគិតលុយបន្ថែមពេលខ្ញុំបើកមុខងារ VoLTE ដែរឬទេ?
មិនមានការគិតលុយបន្ថែមនោះទេ។
ទូរស័ព្ទខ្ញុំជាទូរស័ព្ទដែលអាចប្រើមុខងារ VoLTE បាន ប៉ុន្តែហេតុអ្វីខ្ញុំមិនអាចបើកមុខងារនេះបាន?
ដោយសារលេខទូរស័ព្ទរបស់លោកអ្នកមិនទាន់បានបើកឱ្យប្រើប្រាស់មុខងារនេះ សូមតេទៅកាន់ 1204 ឬ អញ្ជើញទៅសាខា Cellcard ដែលជិតលោកអ្នកបំផុត។