Regional Internet Roaming | សែលកាត

សូមណែនាំកញ្ចប់គម្រោងអ៊ីនធើណិត Roaming តាមតំបន់!

 

មិនថាលោកអ្នកដើរលេងទៅប្រទេសណា ក៏លោកអ្នកមិនចាំបាច់ទិញស៊ីមថ្មីដែរ! ជាមួយកញ្ចប់គម្រោងអ៊ីនធើណិត Roaming ថ្មី លោកអ្នកអាចប្រើប្រាស់អ៊ីនធើណិតតាមស៊ីមរបស់អ្នកបានយ៉ាងងាយស្រួល! គ្រាន់តែភ្ជាប់កញ្ចប់គម្រោងអ៊ីនធើណិត Roaming តាមកូដខ្លី ឬ តាម សែលកាត អេប ឥឡូវនេះ!

 

ដើម្បីភ្ជាប់គម្រោង

ជម្រើសទី 1 ៖ ចុចលេខកូដខ្លី

1. គម្រោងតំបន់អាស៊ាន $6=3.5GB/7 ថ្ងៃ ចុច *1206*1*6#

2. គម្រោងតំបន់អឺរ៉ុប $10=1.5GB/7 ថ្ងៃ ចុច *1206*2*10#

3. គម្រោងតំបន់អឺរ៉ុប+ $15=1GB/7 ថ្ងៃ ចុច *1206*2*15#

4. គម្រោងតំបន់អាស៊ី $15=3GB/7 ថ្ងៃ ចុច *1206*3*15#

5. គម្រោងតំបន់អូសេអានី $10=1GB/7 ថ្ងៃ ចុច *1206*4*10#

6. គម្រោងតំបន់មជ្ឈឹមបូព៌ា $10=1GB/7 ថ្ងៃ ចុច *1206*5*10#

7. គម្រោងតំបន់អាមេរិក $15=2GB/7 ថ្ងៃ ចុច *1206*6*15#

ជម្រើសទី 2 ៖ ភ្ជាប់តាម សែលកាត អេប: ចុចទីនេះ

 

របៀបក្នុងការប្រើប្រាស់សេវា DATA ROAMING

ប្រព័ន្ធ iOS៖

1. សូមចូលទៅកាន់ Setting > ចុច Cellular ​​

2. ចុច ON Cellular Data > ចុចលើ Cellular Data Options

​​3. ចុចយក On សម្រាប់ Data roaming​​

4. បំពេញពាក្យ cellcard នៅលើ APN ​

ប្រព័ន្ធ ANDROID៖

1. សូមចូលទៅកាន់ Settings

​2. ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming

3. បំពេញពាក្យ cellcard នៅលើ APN ​

 

ចំណាំ៖

• អ្នកត្រូវតែស្ថិតនៅប្រទេសដែលអ្នកភ្ជាប់គម្រោង

• អ្នកបានភ្ចាប់គម្រោងអ៊ីនធើណិត Roaming

• ទូរស័ព្ទដៃរបស់អ្នកនឹងភ្ជាប់ទៅសេវារបស់ក្រុមហ៊ុនដៃគូរបស់ពួកយើងដោយស្វ័យប្រវត្តិ (បើសិនជាទូរស័ព្ទរបស់អ្នកមិនអាចភ្ជាប់សេវាដោយស្វ័យប្រវត្តិសូម ចុចភ្ជាប់សេវារបស់ក្រុមហ៊ុនណាមួយដែលជាដៃគូរបស់ពួកយើង)

 

លក្ខខណ្ឌផ្សេងៗ៖

• តម្រូវឱ្យបើកដំណើរការសេវា Roaming ទូរស័ព្ទជាមុនសិន មុននឹងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតនៅប្រទេសដូចបានកំណត់ ដោយចុចលេខកូដ *1206# ឬ លេខកូដតាមកញ្ចប់នីមួយៗ ឬ សែលកាត អេប។

• ចុចលេខកូដ *1200# ឬ *1206*0# ដើម្បីផ្តាច់ Roaming។ កញ្ចប់ Roaming ទាំងអស់នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើប្រាស់បានប្រើទិន្នន័យអ៊ីនធឺណិតអស់មុនផុតសុពលភាព ហើយគណនីគោលរបស់អ្នកប្រើប្រាស់មានទឹកប្រាក់គ្រប់គ្រាន់។

• ក្នុងករណីគណនីគោលរបស់អ្នកប្រើប្រាស់ពុំមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការបន្ត កញ្ចប់ Roaming ក្នុងអំឡុងពេលកំពុងប្រើ Roaming នៅក្រៅប្រទេសនោះ ការប្រើប្រាស់បន្តទៀតនឹងកាត់ទឹកប្រាក់ចេញពីគណនីគោលតាមការប្រើប្រាស់ជាក់ស្តែង ដោយគិតប្រាក់តាមអត្រា Pay-Go។

• កញ្ចប់គម្រោងអ៊ីនធឺណិត Roaming នេះនឹងមិនភ្ជាប់ឡើងវិញដោយស័្វយប្រវត្តិទេ នៅពេលអ្នកប្រើប្រាស់មកដល់ប្រទេសកម្ពុជាវិញ ឬ នៅពេលកញ្ចប់ Roaming ផុតសុពលភាពអំឡុងពេលនៅប្រទេសក្រៅ។

• ការភ្ជាប់កញ្ចប់ Roaming គឺអាចភ្ជាប់បានច្រើនដង។ ទិន្នន័យអ៊ីនធឺណិតនិងសុពលភាពនឹងបូកបញ្ចូលគ្នា។ សុពលភាពនឹងកំណត់តាមការភ្ជាប់គម្រោងចុងក្រោយគេ។

• ការភ្ជាប់កញ្ចប់ Roaming នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ដោយពុំមានការយល់ព្រមជាមុនឡើយ។

ពាក់ព័ន្ធ

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!