រីករាយជាមួយគម្រោងអ៊ីនធឺណិត ROAMING ពេលអ្នកធ្វើដំណើរកម្សាន្តទៅប្រទេសថៃ!
បង្ហោះរូបភាពស្អាតៗរបស់អ្នកពេលអ្នកទៅដើរលេងនៅប្រទេសថៃជាមួយគម្រោងអ៊ីនធឺណិត Roaming ប្រទេសថៃ ដោយចំណាយទាបបំផុតត្រឹមតែ $5 តែប៉ុណ្ណោះ។ ដើម្បីភ្ជាប់ ចូលទៅកាន់ Cellcard App > ទំព័រដើម-> ស្វែងរក -> សេវាអន្តរជាតិ ហើយជ្រើសរើសគម្រោងសម្រាប់ភ្ជាប់។ ដើម្បីរីករាយជាមួយ គម្រោងអ៊ីនធើណិត Roaming សូមជ្រើសរើសដៃគូរបស់យើង នៅពេលអ្នកធ្វើដំណើរទៅប្រទេសថៃ។
ដើម្បីភ្ជាប់គម្រោង
ជម្រើសទី 1 ៖ ចុចលេខកូដខ្លី
- គម្រោង $5 ចុច៖ *1206*66*5#
- គម្រោង $10 ចុច៖ *1206*66*10#
ជម្រើសទី 2៖ ភ្ជាប់តាម Cellcard App
ចូលទៅក្នុង Cellcard App រួចធ្វើតាមការណែនាំខាងក្រោម៖
របៀបក្នុងការប្រើប្រាស់សេវា Data Roaming
ប្រព័ន្ធ iOS៖
1. សូមចូលទៅកាន់ Setting > ចុច Cellular
2. ចុច ON Cellular Data > ចុចលើ Cellular Data Options
3. ចុចយក On សម្រាប់ Data roaming
4. បំពេញពាក្យ cellcard នៅលើ APN
ប្រព័ន្ធ ANDROID៖
1. សូមចូលទៅកាន់ Settings
2. ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
3. បំពេញពាក្យ cellcard នៅលើ APN
ចំណាំ៖
• អ្នកត្រូវតែស្ថិតនៅប្រទេសដែលអ្នកភ្ជាប់គម្រោង។
• អ្នកបានភ្ចាប់គម្រោងអ៊ីនធើណិត Roaming ទូរស័ព្ទដៃរបស់អ្នកនឹងភ្ជាប់ទៅសេវារបស់ក្រុមហ៊ុនដៃគូរបស់ពួកយើងដោយស្វ័យប្រវត្តិ (បើសិនជាទូរស័ព្ទរបស់អ្នកមិនអាចភ្ជាប់សេវាដោយស្វ័យប្រវត្តិសូម ចុចភ្ជាប់សេវារបស់ក្រុមហ៊ុនណាមួយដែលជាដៃគូរបស់ពួកយើង)
លក្ខខណ្ឌផ្សេងៗ៖
• តម្រូវឱ្យបើកដំណើរការសេវា Roaming ទូរស័ព្ទជាមុនសិន មុននឹងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតនៅប្រទេសដូចបានកំណត់ ដោយចុចលេខកូដ *1206# ឬ លេខកូដតាមកញ្ចប់នីមួយៗ ឬ សែលកាត អេប។
• ចុចលេខកូដ *1200# ឬ *1206*0# ដើម្បីផ្តាច់ Roaming។ កញ្ចប់ Roaming ទាំងអស់នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើប្រាស់បានប្រើទិន្នន័យអ៊ីនធឺណិតអស់មុនផុតសុពលភាព ហើយគណនីគោលរបស់អ្នកប្រើប្រាស់មានទឹកប្រាក់គ្រប់គ្រាន់។
• ក្នុងករណីគណនីគោលរបស់អ្នកប្រើប្រាស់ពុំមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការបន្ត កញ្ចប់ Roaming ក្នុងអំឡុងពេលកំពុងប្រើ Roaming នៅក្រៅប្រទេសនោះ ការប្រើប្រាស់បន្តទៀតនឹងកាត់ទឹកប្រាក់ចេញពីគណនីគោលតាមការប្រើប្រាស់ជាក់ស្តែង ដោយគិតប្រាក់តាមអត្រា Pay-Go។
• កញ្ចប់គម្រោងអ៊ីនធឺណិត Roaming នេះនឹងមិនភ្ជាប់ឡើងវិញដោយស័្វយប្រវត្តិទេ នៅពេលអ្នកប្រើប្រាស់មកដល់ប្រទេសកម្ពុជាវិញ ឬ នៅពេលកញ្ចប់ Roaming ផុតសុពលភាពអំឡុងពេលនៅប្រទេសក្រៅ។
• ការភ្ជាប់កញ្ចប់ Roaming គឺអាចភ្ជាប់បានច្រើនដង។ ទិន្នន័យអ៊ីនធឺណិតនិងសុពលភាពនឹងបូកបញ្ចូលគ្នា។ សុពលភាពនឹងកំណត់តាមការភ្ជាប់គម្រោងចុងក្រោយគេ។
• ការភ្ជាប់កញ្ចប់ Roaming នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ដោយពុំមានការយល់ព្រមជាមុនឡើយ។