សែលកាតប្រារព្ធខួប ២៥ឆ្នាំ ជាមួយនឹងការចេញបទចម្រៀងថ្មី រួមនិង ការប្រគុំតន្ត្រីដ៍ធំមួយ | សែលកាត

សែលកាតប្រារព្ធខួប ២៥ឆ្នាំ ជាមួយនឹងការចេញបទចម្រៀងថ្មី រួមនិង ការប្រគុំតន្ត្រីដ៍ធំមួយ

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 25, 2022

ខណៈពេលខិតជិតដល់​ចុងឆ្នាំ​ សែលកាតប្រារព្ធ​ខួបគម្រប់​២៥ឆ្នាំរបស់ខ្លួន​ជាមួយនឹងការប្រគុំតន្ត្រីដ៏ធំ និង​​បញ្ចេញ​បទចម្រៀងថ្មី ​ដែលមានការ​សម្ដែង​របស់​ទូតសុឆន្ទៈ របស់ខ្លួន ដែលមានដូចជា លោក ម៉ាន់ វណ្ណដា ព្រះនាង នរោត្តម ជេនណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា និង​កញ្ញា មីណា។

 

សេចក្ដីជូនដំណឹងនេះ​ត្រូវបានប្រកាសឡើង​ក្នុងអំឡុងពេល​​សន្និសីទសារព័ត៌មាន នៅថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិតនៅ​ សណ្ឋាគារ កាំបូឌីយ៉ាណា​ និងត្រូវបានចូលរួមដោយ​នាយកប្រតិបត្តិរបស់ សែលកាត គឺលោក Simon Perkins រួមជាមួយនិងក្រុមការងាររបស់ សែលកាត ដៃគូសហការ ភ្ញៀវកិត្តិយស និងអ្នក​សារព័ត៌មាន​។​

អំឡុងពេល​សន្និសីទសារព័ត៌មាន​ មានការបញ្ចាំង​វីដេអូចំនួន៣បង្ហាញពី​សមិទ្ធិផលចម្រុះរបស់ ​សែលកាត ស្ពតពាណិជ្ជកម្ម​ដ៏គួរឱ្យចងចាំ បុគ្គលិករួមជាមួយនិង​​ការបង្ហាញពី​សេចក្ដីលម្អិត​របស់​ការ​ប្រគុំ​តន្ត្រី​ ការសម្ដែង​​នៅនឹងឆាកតន្ត្រីដោយផ្ទាល់​ ក៏ដូចជា​​ការសម្ដែង​រួមគ្នារវាង​​ព្រះនាង នរោត្តម​ ជេនណា និង​លោក ថេណា ដើម្បី​ អបអរពិធីនេះផងដែរ។

 

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ “យើងបានធ្វើដំណើរ​មកដល់​ទីមួយដែលឆ្ងាយពីចំណុចចាប់​ផ្ដើមរបស់​យើង​។ ក្រឡេក​ទៅមើលប្រវត្តិសាស្ត្ររបស់ សែលកាត​ មាន​រឿងជាច្រើន​ដែល​យើង​ត្រូវអបអរសាទរនិង​អរគុណ​ តួយ៉ាងមាន​ដូចជា​​ ផលិតផល​និងសេវាកម្មជាច្រើន​ រង្វាន់និង​ការសសើរ​ និងបុគ្គល​ដែល​រួចដំណើរជាមួយយើង​រហូតមកដល់ពេលនេះដែល​មាន​ដូចជា​ ដៃគូសហការ ​បុគ្គលិក និង​អតិថិជន​របស់​យើង។​ ខណៈពេលដែលយើង​ខិត​ជិត​ចុងឆ្នាំ​ យើង​សូម​អញ្ជើញ​អ្នកគ្រប់គ្នាដើម្បីចូលរួមនិងអបអរទាំងអស់គ្នា​។”

 

ការប្រគុំតន្រ្តី​គម្រប់​ខួប​ ២៥ឆ្នាំ របស់ សែលកាត នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០២២ នៅ​ផ្សារ​ទំនើប អ៊ីអន ម៉ល​ សែនសុខ ស្ថិតក្នុង​សាលព្រឹត្តិការណ៍ ចាប់ពីម៉ោង ៦ល្ងាច តទៅ។  ការប្រគុំតន្ត្រីនេះ​​មាន​ការ​សម្ដែង​​របស់ទូតសុឆន្ទៈម៉ាកយីហោរបស់​ សែលកាត ហើយនិងមានការចូលរួមជាភ្ញៀវកិត្តិយសសម្រាប់វគ្គចុងក្រោយពីសិល្បករ សិល្បការិនី ពីផលិតកម្ម​ បារមី ដែលមាន​ដូចជា​ Sophia Kao, Vanthan និង Polarix ។

សំបុត្រ​ចូលទស្សនាការប្រគុំតន្ត្រីនេះ​នឹងមានលក់នៅ​ការិយាល័យកណ្ដាលរបស់ សែល​កាត ចាប់​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ហើយ​ក៏អាចទទួលបាន​​តាមរយៈការជាវ​​ផលិតផលសំខាន់​​នៃ​ការប្រារព្ធ​ខួប​ ២៥ឆ្នាំ របស់ សែលកាត នោះគឺ Time To Rise $6 ។ សំបុត្រចូលរួម​ក៏នឹងមាន​សម្រាប់​លក់​នៅ​ថ្ងៃប្រគុំតន្ត្រី និងស្ថិតក្នុងទីតាំងប្រគុំតន្ត្រីផ្ទាល់ផងដែរ។ សំបុត្រសម្រាប់ចូលរួម​​គឺមានចំនួនកំណត់​ ដែលមាន​ចំនួនត្រឹមតែ​ ៤០០០សន្លឹក តែប៉ុណ្ណោះ​។

 

អាវយឺត និង​ខ្សែកាត (Limited Edition)  នៃការប្រារព្ធខួប​ ២៥ឆ្នាំ របស់​ សែលកាត ក៏នឹងមាន​វត្តមាន​នៅ​ថ្ងៃប្រគុំតន្រ្តីសម្រាប់​ប្រូម៉ូសិននៃការបញ្ចូលទឹកប្រាក់។ ​កញ្ចប់រង្វាន់នៃការការប្រគុំតន្រ្តី​ (Concert merchandise) ក៏នឹងមានផ្ដល់ជូនផងដែរ ហើយត្រូវបានកំណត់យកតាមរយៈគោលការណ៍ មកមុន បានមុន។

បទចម្រៀងថ្មីរបស់ សែលកាត នឹងត្រូវបាន​បញ្ចេញឡើង​ដោយលោក វណ្ណដា ក្នុង​វគ្គចុងក្រោយ​នៃការ​ប្រគុំតន្រ្តី។ ​បទចម្រៀងនេះត្រូវបានដឹងថា ​វាត្រូវបានបំផុសគំនិតផលិត​ដោយ​ចម្រៀងដ៏ល្បីមួយ​ក្នុង​ប្រវត្តិសាស្រ្ត សែលកាត ហើយត្រូវបានកែច្នៃ​និងផលិតឡើងវិញដោយ ផលិតកម្ម បារមី។

 

លោក វណ្ណដា ដែលជាទូតសុឆន្ទៈ​ម៉ាកយីហោរបស់ សែលកាត មានប្រសាសន៍ថា៖ “ពួកយើងបាននិងកំពុង​ធ្វើការយ៉ាងល្អិតល្អន់​ក្នុងការផលិតចម្រៀងថ្មីមួយនេះ ធ្វើយ៉ាងណា​ឱ្យវាផុសចេញនូវ​​ញាណពិត អារម្មណ៍ពិត និង​នាំ​យកមកវិញនូវ​អនុស្សារវរីយ៍ល្អៗរបស់ ​សែលកាត ក្នុងអតីកាល​។”

សម្រាប់ព័ត៌មាន​ទាក់ទងនឹង ការប្រគុំតន្ត្រីនៃខួប​ ២៥ឆ្នាំ របស់ សែលកាត របៀបនៃការ​ទិញសំបុត្រ និង​វិធីទទួលបាន​កញ្ចប់​រង្វាន់​ សូម​ចូលទៅកាន់​ទំព័រហ្វេសបុកផ្លូវការរបស់​ សែលកាត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!