ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុដែលនៅតែរឹងមាំ ខណៈពេលមានការប្រែប្រួលក្នុងវិស័យទូរគមនាគមន៍ | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុដែលនៅតែរឹងមាំ ខណៈពេលមានការប្រែប្រួលក្នុងវិស័យទូរគមនាគមន៍

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ពុធ 21, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២៤] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត និងអ៊ីនធឺណិតរបស់កម្ពុជា នៅថ្ងៃនេះបានប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។ ទោះបីជាមានការប្រឈមនៅក្នុងវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិថ្មីៗពីក្រសួងក៏ដោយ ក្រុមហ៊ុនក៏នៅតែមានយុទ្ធសាស្ត្រក្នុងការសម្របខ្លួន តាមសភាពការណ៍ជាក់ស្តែងផងដែរ។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមទាំងការផ្តល់ជូនអ៊ីនធឺណិតតាមគេហដ្ឋានជាច្រើនជម្រើសម្រាប់អតិថិជនផងដែរ។

ដោយមានយុទ្ធសាស្រ្តក្នុងការវិនិយោគបន្ថែម លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ធ្វើឱ្យទ្រព្យសកម្មសរុបក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានកើនឡើង ចំនួន ១១% ស្មើនឹង ២.៨៤៧ ប៊ីលានរៀល ។ ទោះបីជាបំណុលសរុបកើនឡើង ចំនួន ១៣% ស្មើនឹង ១.៦៥៤ ប៊ីលានរៀលក៏ដោយ ក៏ទ្រព្យភាគហ៊ុនិករបស់ក្រុមហ៊ុន បានកើនឡើងគួរឱ្យអបអរសាទរដែរ។ ការកើនឡើងនៃទ្រព្យភាគហ៊ុនិកនេះ មានចំនួនរហូតដល់ ៨% ស្មើនឹង ១.១៩៣ ប៊ីលានរៀល នេះជាការកើនឡើង ដែលសបង្ហាញអំពីភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។​ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានប្រាក់ចំណេញកើនឡើងចំនួន ១៩,២៩% នៃឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាមានបទប្បញ្ញត្តិទូរគមនាគមន៍ថ្មីៗ ដូចជាក្នុងមួយអត្តសញ្ញាណប័ណ្ណរបស់អតិថិជន អាចជាវទិញស៊ីមកាតបានចំនួនត្រឹមតែប្រាំស៊ីម  និងមានសម្ពាធក្នុងការប្រកួតប្រជែង រវាងប្រតិបត្តិករទូរស័ព្ទចល័តក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តវិនិយោគ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនង សេវាឌីជីថល និងពង្រឹងសេវាឱ្យបានកាន់តែល្អថែមទៀត ដើម្បីបំពេរតម្រូវការជូនអតិថិជន និងសម្រាប់អាជីវកម្មក្នុងរយៈពេលវែងប្រកបដោយនិរន្តរភាព។

តាមមតិរបស់ លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ” ខ្ញុំសូមអរគុណចំពោះក្រុមការងាររបស់យើង ក្នុងការសម្រេចបាននូវទិសដៅដ៏លំបាកនៃយុទ្ធសាស្ត្រទីផ្សារ ឆ្ពោះទៅរកការពង្រីកសេវាអ៊ីនធឺណិតតាមគេហដ្ឋាន រួមទាំងការបំពេញបន្ថែមលើទំនើបកម្ម ផ្នែកនវានុវត្តន៍សេវាផ្សេងៗមួយចំនួន ដែលអាចឱ្យក្រុមហ៊ុនឈរជើងបាន ក្នុងការទទួលបានកំណើននៃប្រាក់ចំណេញទាំងនេះ។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅតែបន្តយកចិត្តទុកដាក់ចំពោះ ការផ្តល់សេវាជូនអតិថិជន បុគ្គលិក និងភាគហ៊ុនិករបស់ខ្លួនដដែល ទោះបីជាក្នុងខណៈពេលដែល ក្រុមហ៊ុនកំពុងរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

 

ដើម្បីពិនិត្យរបាយការណ៍ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​: http://csx.com.kh/

សម្រាប់ពត៍មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់: investor_relations@cellcard.com.kh

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

សីហា, ថ្ងៃ​សុក្រ 02, 2024

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤]- ក្រុមហ៊ុនខ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!