ក្រុមហ៊ុន សែលកាត ប្រកាសពីពីលទ្ធផលហិរញ្ញវត្ថុកើនឡើង និងផ្តល់រង្វាន់ជូនអតិថិជន | សែលកាត

ក្រុមហ៊ុន សែលកាត ប្រកាសពីពីលទ្ធផលហិរញ្ញវត្ថុកើនឡើង និងផ្តល់រង្វាន់ជូនអតិថិជន

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)​ ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត និងអ៊ីនធឺណិតឈានមុខរបស់កម្ពុជា ថ្មីៗនេះបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុកើនឡើងម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ រួមជាមួយនឹងដំណឹងថ្មីៗ ល្អៗ សម្រាប់អតិថិជនរបស់ខ្លួន។

ទោះបីជាមានបញ្ហាប្រឈមក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក្រុមហ៊ុន សែលកាត នៅតែមានភាពធន់ និងមានការសម្របខ្លួនតាមយុទ្ធសាស្ត្ររបស់ខ្លួនដែរ។ ក្រុមហ៊ុនបានពង្រីកខ្លួន ដោយមានការផ្តល់ជូនសេវាអ៊ីនធឺណិតតាមគេហដ្ឋានជាច្រើនជម្រើសសម្រាប់អតិថិជន។ ទន្ទឹមនឹងនេះទ្រព្យសកម្មសរុបក្រុមហ៊ុនបានកើនឡើងចំនួន ១១% និងទ្រព្យភាគហ៊ុនិកបានកើនឡើងចំនួន៨%។ ការកើនឡើងនេះសរបញ្ជាក់ ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន។

តែប្រាក់ចំណូលសរុបបានថយចុះ ៤% ស្មើនឹង ៧.៣៤៣ លានរៀល បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៣ ការថយចុះនេះបណ្តាលមកពី ការផ្សព្វផ្សាយ និងការផ្តល់កញ្ចប់សេវាទូរគមនាគមន៍ ជូនអតិថិជនបានថយចុះផងដែរ។​ ការផ្សព្វផ្សាយ និងការផ្តល់កញ្ចប់សេវាទូរគមនាគមន៍ជូនអតិថិជន ដែលបានថយចុះនេះបើគិតជាទឹកប្រាក់មានចំនួន ៦.៣៩៤ លានរៀល ឬ ៤% ចំណែកឯប្រាក់ចំណេញប្រតិបត្តិការមានការថយចុះបន្តិចបន្តួច ដែលគិតជាទឹកប្រាក់ចំនួនស្មើនឹង ​០,៣២% ឬ ១៥២ លានរៀល បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ការថយចុះនៃប្រាក់ចំណូលនេះ ដោយសារមានការទូទាត់ជាមួយនឹងការថយចុះនៃការចំណាយប្រតិបត្តិការផ្សេងៗទៀត។ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទថយចុះ ៤៦%​ ដែលស្មើនឹង១៥.៣៦៨ លានរៀល ការថយចុះនេះ ដោយហេតុថាប្រាក់ចំណូលនៃការប្រាក់ទាបនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤។

ក្រុមហ៊ុន ​សែលកាត នៅតែបន្ត ពង្រីកបណ្តាញសេវាទូរស័ព្ទ សេវាកម្មឌីជីថល និងពង្រឹងសេវាឱ្យកាន់តែល្អជូនអតិថិជននាពេលអនាគត។

ក្រុមហ៊ុន សែលកាត បានបានបើកសម្ពោធមជ្ឈមណ្ឌលបទពិសោធអតិថិជនថ្មី របស់ខ្លួននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤។ មជ្ឈមណ្ឌលដ៏ទំនើបនេះ ស្ថិតនៅក្នុងអគារប្រវត្តិសាស្ត្រ រ៉ូយ៉ាល់ រេលវេ ដែលជាទីតាំងផ្តល់ជូន នូវសេវាទូរគមនាគមន៍ ធនាគារ ការធ្វើដំណើរ និងសេវាផ្សេងៗជាច្រើនទៀតក្នុងដំបូលតែមួយ។

លើសពីនេះទៀតក្រុមហ៊ុន សែលកាត មានក្តីរំភើបរីករាយក្នុងការណែនាំនូវសេវាកម្មថ្មីប្រកបដោយនវានុវត្តន៍ ដើម្បីផ្តល់ពិសោធ បែបឌីជីថលថ្មីជូនអតិថិជន។ ដើម្បីអបអរសាទរកញ្ចប់សេវាកម្មថ្មីនេះ ក្រុមហ៊ុន សែលកាតចាប់ផ្តើម ផ្តល់ជូនរង្វាន់ដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មាន ដែលមានឱកាសឈ្នះរង្វាន់ធំគឺ រថយន្ត Tesla និងរង្វាន់ជាច្រើនទៀតដូចជា ម៉ូតូ Honda GIORNO Plus, កុំព្យូទ័រយួរដៃ Apple MacBooks Pro M3, និង Huawei MatePad 11.5 Tablets! ​សម្រាប់​អតិថិជនសែលកាត​ ដែលជាអតិថិជន​ថ្មីដែលប្រើសេវាកម្មកញ្ចប់ថ្មីនេះ ។ សូមចូលរួមជាមួយគ្រួសារសែលកាត ដោយចូលទៅកាន់កាន់វេបសាយ https://bit.ly/SMSubtoWinSereyPlans ។ លើសពីនេះក្រុមហ៊ុន សែលកាត មានមោទកភាពក្នុងការណែនាំទូតសុច្ឆន្ទៈថ្មីរបស់សែលកាតគឺ៖ អ្នកនាង ពេជ្រ សូលីកា លោក ម៉ម ពេជ្ជរិទ្ធ និងលោក សុខ សម្បត្តិ។

ក្រុមហ៊ុន សែលកាត នៅតែផ្តល់តម្លៃជូនអតិថិជន បុគ្គលិក ភាគហ៊ុនិក និងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

សីហា, ថ្ងៃ​ពុធ 21, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២៤] – ក្រុមហ៊ុ...

សីហា, ថ្ងៃ​សុក្រ 02, 2024

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤]- ក្រុមហ៊ុនខ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!