សែលកាត តភ្ជាប់ទំនាក់ទំនងដល់ប្រជាជនកម្ពុជាអស់រយៈពេល ២៥ឆ្នាំ និងបន្តនាំមុខលើមាគ៌ាឆ្ពោះទៅរកអនាគតឌីជីថលក្នុងប្រទេស | សែលកាត

សែលកាត តភ្ជាប់ទំនាក់ទំនងដល់ប្រជាជនកម្ពុជាអស់រយៈពេល ២៥ឆ្នាំ និងបន្តនាំមុខលើមាគ៌ាឆ្ពោះទៅរកអនាគតឌីជីថលក្នុងប្រទេស

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 18, 2022

 

ប្រតិបត្តិករសេវាកម្មទូរគមនាគមន៍ដែលបំរើសេវាកម្មយូជាងគេបំផុតនៅកម្ពុជា​ សែលកាត ប្រារព្ធខួបគម្រប់ ​២៥ឆ្នាំ​ អមជាមួយ​គម្រោងផ្ដួចផ្ដើមថ្មីជាបន្តបន្ទាប់​​នឹងត្រូវបានបើកដំណើរការ​ក្នុងរយៈពេល ២ខែ ខាងមុខ។

ក្រុមហ៊ុនដែលបាននាំយកនូវ សេវាកម្មបង់ប្រាក់ជាមុន​ មកកាន់កម្ពុជា​ជាមួយនឹង​គម្រោងផ្ដួចផ្ដើមថ្មីៗជាច្រើន​ដែលបន្សល់នូវ​មរតក​ ហើយ​គ្មានភាពថមថយ​​​​ ដោយក្រុមហ៊ុនបានកំណត់យកចក្ខុវិស័យផ្ដោត​លើ​អនាគតឌីជីថល​ និង​បំលែងខ្លួនជា​អ្នកបើកផ្លូវនិងត្រួសត្រាយ​សម្រាប់​​មនុស្ស​ជំនាន់​ឌីជីថលថ្មី។

នាយកប្រតិបត្តិរបស់ សែលកាត​ មានប្រសាសន៍ថា៖ “សែលកាត បាន​បន្តប្រតិបត្តិការអស់រយៈពេលយ៉ាងយូរមកហើយ​ចាប់​តាំងពីការបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ​១៩៩៧។ ស្របពេលដែលយើងប្រារព្ធពិធិអបអរគម្រប់ខួប២៥ឆ្នាំ​របស់ក្រុមហ៊ុន យើងក៏ប្រារព្ធជាមួយគ្នានូវ​​សមិទ្ធផល​អស់រយៈពេលជាង២៥ឆ្នាំ មកនេះ​ គួបផ្សំជាមួយនូវ​បញ្ជីនៃ​សកម្មភាពជោគជ័យជាច្រើន​ បន្ថែមពីនេះទៅទៀត​ យើងក៏អបអរដល់​អ្នកគ្រប់គ្នា​ដែលបានរួមចំណែក​នៃដំណើរអាជីវកម្មនេះ ​ដែលត្រូវបានដឹកនាំដោយ​​ថ្នាក់​ដឹក​នាំ​​​ដ៏មាន​ចក្ខុវិស័យនៃភាពដឹកនាំខ្ពស់​គឺ អ្នកឧញ្ញ៉ា​ គិត ម៉េង។ ​សែលកាត គឺជា​ក្រុមហ៊ុននាំមុខ​អស់​រយៈពេល១១ឆ្នាំ​ ចាប់តាំងពីពេលត្រូវបានបង្កើតឡើង​ ហើយវានឹងក្លាយជាក្រុមហ៊ុននាំមុខបែបនេះម្ដងទៀត។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់​ការតភ្ជាប់ទំនាក់ទំនង​​ដល់អ្នកគ្រប់គ្នាគឺនៅតែជាកិច្ចការដ៏មានស្ថេរភាពរបស់យើង ហើយនៅពីក្រោយរឿងរ៉ាវនេះផងដែរ​​ប្រវត្តិរបស់ សែលកាត នៃភាពនាំមុខ កំពុងបន្តនិងនៅតែបន្ត​នៅពេលច្រើនឆ្នាំខាងមុខទៀត​ ពោលគឺក្រៅ​ពី​ការ​ភ្ជាប់​ទំនាក់ទំនងសម្រាប់អ្នកគ្រប់គ្នា គឺ​យើងផ្ចុងផ្ដើម​ការរស់​នៅ​បែបឌីជីថល​​សម្រាប់អតិថិជន​របស់យើង​ ព្រមទាំង​រៀប​ចំឲ្យសិស្សនិស្សិត​ គ្រួសារ​ សហគមន៍ ក៏ដូចជា​ជំនួញធុរកិច្ច​ទាំងឡាយ​សម្រាប់​អនាគតឌីជីថល​។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី ដែលភាគច្រើនត្រូវបានស្គាល់ថា ក្រុមហ៊ុន​ សែលកាត បានកំពុងដឹកនាំ​ការច្នៃប្រតិដ្ឋជាច្រើន​ដែលបាន​តម្រង់​វិស័យ​ទូរគមនាគមន៍ដូចដែលយើង​បាន​ស្គាល់​សព្វថ្ងៃ។

ចង្ខុវិស័យនៃការតភ្ជាប់ទំនាក់ទំនងសម្រាប់មនុស្សគ្រប់គ្នា​ គឺជា​កត្តាដែលនាំឲ្យមានការបង្កើតឡើង​នូវ ផលិតផល​បង់ប្រាក់​ជាមុនរបស់​ សែលកាត​ ដែលវាបាន​ត្រួសត្រាយផ្លូវ​ដល់​ទីផ្សារ​ការបង់ប្រាក់ជាមុន ហើយក៏​បង្ហាញនូវ​តម្រូវការសេវាកម្ម​ទូរគមនាគមន៍​ដើម្បី​កាន់តែរាប់បញ្ចូលជាងមុន។  សេវាកម្មដែលមានវត្តមានដំបូងគេលើទីផ្សារផ្សេងទៀតមានដូចជា សារ SMS សេវាកម្ម Roaming ការគិតប្រាក់ជាវិនាទី ការចែករំលែកសមតុល្យពីមនុស្សម្នាក់ទៅម្នាក់ទៀត​ (Pass’n’Talk)  សេវាគ្រប់ដណ្ដប់ទូទាំងប្រទេស និងបណ្ដាញទំនាក់ទំនង GSM និង 3G នៅទូទាំងប្រទេស​ រួមបញ្ចូលទាំង​សេវាកម្មផ្សេងៗជាច្រើនទៀត។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ សែលកាត បានបង្កើតឡើងដោយខ្លួនឯងជាស្តង់ដារសម្រាប់គុណភាព ដែលបង្ហាញ​ដោយពានរង្វាន់​ជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ​ លើគុណភាព​និងល្បឿននៃបណ្ដាញ​ទំនាក់​ទំនង​ យុទ្ធនាការម៉ាកយីហោ ​សេវាកម្មអតិថិជន​ និងឧត្តមភាព​ក្នុងការអនុវត្តធនធាន​មនុស្ស។ ក្រុមហ៊ុន​មាន​វត្តមាន​មកដល់ពេលនេះក្នុងនាមជា​ប្រតិបត្តិករ​ដែលទទួលបានពានរង្វាន់​ច្រើនជាងគេ​បំផុតនៅកម្ពុជា ជាមួយនឹងពាន​រង្វាន់​ជាង៣០ ដែលមានដូចជា​ពានរង្វាន់​ឧត្តមភាពដ៏សន្ធឹកសន្ធាប់ពី Ookla និង OpenSignal​ ដ៏ល្បីល្បាញរបស់​ពិភពលោក លើ​គុណភាពនៃបណ្ដាញទំនាក់ទំនង​។ ជាមួយគ្នានេះផងដែរ​ សែលកាត​ ក៏​បានឈ្នះ​ពាន​រង្វាន់ ​ចំនួន​៨ ជាប់ៗគ្នាលើម៉ាកយីហោនិយោជកល្អបំផុតរបស់អាស៊ី ព្រមជាមួយពានរង្វាន់ CSR Excellence Award ពី Amcham សម្រាប់ការផ្តួចផ្តើមសហគមន៍ជាបន្តបន្ទាប់ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។

នាពេលបច្ចុប្បន្ន​ សែលកាត នៅតែរក្សាតំណែងជាដៃគូប្រកួតប្រជែងដ៏គួរឲ្យគោរពក្នុងទីផ្សារទូរគមនាគមន៍​ ត្រូវបានទទួល​ស្គាល់នូវ​ប្រវត្តិដ៏យូរលង់ មរតក​ និង​ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នឆ្ពោះទៅការ​ការថ្នៃប្រតិដ្ឋ និង​សេវាកម្ម។

ខណៈពេលដែល​ធ្វើដំណើរឆ្ពោះទៅរកអនាគត សែលកាត កំពុងរៀបចំ​ក្នុងការនាំផ្លូវ​ជាមួយនឹង​គម្រោងផ្ដួចផ្ដើម​នានា​ដែល​ជម្រុញចំណេះដឹងឌីជីថល​ ផលិតផលនិងសេវាកម្មដែល​ជម្រុញ​ការតភ្ជាប់ទំនាក់​ទំនង​ និង​ទំនុកបម្រុង​សហគមន៍ឌីជីថល​ នៅពីក្រោយ​ផែនការ​បណ្ដាញទំនាក់ទំនង​ដើម្បី​បង្កើនសេវា​គ្រប​ដណ្ដប់។

នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ “តម្រូវការរបស់អតិថិជនរបស់យើងកាន់តែផ្លាស់ប្ដូរ ហើយយើងក៏កំពុងតែអភិវឌ្ឍគម្រោងផ្ដួចផ្ដើមនិងផលិតផលមួយចំនួនដើម្បីធ្វើឲ្យពួកគេប្រើប្រាស់ការតភ្ជាប់ទំនាក់ទំនងឌីជីថលបានច្រើនបំផុត  តភ្ជាប់ទំនាក់ទំនងតាមរបៀបថ្មី មាតិកាពាក់ព័ន្ធកាន់តែច្រើនជាងមុន និងឧបករណ៍កាន់តែច្រើនជាងមុន ដែលនឹងបង្កើនបទពិសោធន៍ប្រើប្រាស់របស់ពួកគេកាន់តែប្រសើរជាងមុន។”

ការច្នៃប្រតិដ្ឋ​ម៉ាកយីហោថ្មីៗកន្លងមកនេះមានដូចជា Super Data Race ពោលគឺជា​កម្មវិធីទូរស័ព្ទប្រណាំងប្រជែង​ដំបូង​គេរបស់កម្ពុជា​ និងគម្រោងយុទ្ធសាស្រ្តទីផ្សារដែលឈ្នះរង្វាន់ Playgame Unlimited​ ដែលជាវេទិកា​ដំបូង និងកញ្ចប់​អត្ថប្រយោជន៍សេវាទូរស័ព្ទ​សម្រាប់​អ្នក​លេង​ហ្គេម Playgame Cloud ដែលជាវេទិកា cloud gaming ដំបូងគេបំផុត​ Time To Rise ជាគម្រោងទិន្នន័យ​ដែល​ត្រូវបានបង្កើតសហការ​ផ្ដើមឡើងជាមួយនឹង​ល្បី​ក្នុងប្រទេស​ ក៏ដូចជាការ​ច្នៃប្រតិដ្ឋលើ​មាតិកា និងការធ្វើទីផ្សារ​ជាមួយបុគ្គលល្បីៗផងដែរ។

សែលកាត​ ក៏បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងលើកកំពស់ស្តង់ដារនៃការអប់រំ និងអក្ខរកម្មឌីជីថល តាមរយៈភាពជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា លើគំនិតផ្តួចផ្តើមឆ្ពោះទៅរក “អក្ខរកម្មជាស្ពានទៅកាន់ជំនាញការងារ និងការអប់រំបន្ថែម” ក៏ដូចជាការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់ SabaiCode – ជាស្ថាប័នអប់រំផ្នែកសរសេរកូដ និងមនុស្សយន្តដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ/Silicon Valley តាមរយៈអាហារូបករណ៍កម្មវិធីដែលផ្តល់ឱ្យសិស្សនូវចំណេះដឹង និងជំនាញដែលពួកគេត្រូវការដើម្បីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ក៏បានបន្ថែមទៀតថា៖ “ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន រូយ៉ាល់ គ្រុប គួបផ្សំនឹងការបង្ហាញផ្លូវពីសំណាក់អគ្គនាយករបស់យើងគឹ អ្នកឧញ្ញ៉ា គិត​ ម៉េង យើងបានកំណត់យកចក្ខុវិស័យរួមគ្នាក្នុងការបើកដំណើរការឌីជីថលនៅក្នុងប្រទេស។ សែលកាត ប្ដេជ្ញាក្នុងការផ្ដល់ជូនដល់ប្រជាជនកម្ពុជាគ្រប់រូបនូវការតភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញសម្រាប់ការរស់នៅដោយទទួលបាននូវបណ្ដាញទំនាក់ទំនងលំដាប់ពិភពលោក។”

ខួបគម្រប់២៥ឆ្នាំរបស់ សែលកាត នឹងត្រូវបានប្រារព្ធឡើងអមជាមួយនឹងគម្រោងផ្ដួចផ្ដើម នាំមុខ​ដោយ​​​ផលិតផលនៃខួប​ ២៥ ឆ្នាំ Time To Rise  រួមបញ្ចូលទាំង ការប្រគុំតន្ត្រីខ្នាតតូច​​ដែលមានចំណងជើងថា Brand Ambassador Vannda និងការបង្ហាញពីបទចម្រៀងថ្មីរបស់ Cellcard កម្មវិធីប្រម៉ូសិនដើម្បី​​អរគុណដល់អតិថិជន​​ ក៏ដូចជាមាតិកាជាបន្តបន្ទាប់ដើម្បីអបអរដល់សមិទ្ធផលជោគជ័យ ប្រវត្តិ​និងស្នាដៃ ព្រមទាំងគំនិតផ្តួចផ្តើមការចូលរួមរបស់បុគ្គលិកផងដែរ។

សម្រាប់ព័ត៌មាន និងមាតិកាផ្សេងៗទៀតទាក់ទងនឹង​ការប្រារព្ធខួប២៥ឆ្នាំរបស់​ សែលកាត នឹង​ត្រូវបាន​​ផ្សាយ​លើ​​ទំព័រ​ហ្វេសបុកផ្លូវការរបស់ សែលកាត។

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!