ក្រុមហ៊ុន សែលកាត ជួយជំរុញមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈការចូលរួមឧបត្ថម្ភកម្មវិធី សន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ | សែលកាត

ក្រុមហ៊ុន សែលកាត ជួយជំរុញមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈការចូលរួមឧបត្ថម្ភកម្មវិធី សន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅថាក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានមោទកភាពក្នុងការប្រកាសភាពជាដៃគូជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលក្នុងពិធីនោះ ក្រុមហ៊ុនបានចូលរួមជាកញ្ចប់ឧបត្ថម្ភ កម្រិតប្រភេទដាយមិន (Diamond)។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និង សណ្ឋាគារ សុខា ខេត្តសៀមរាប ដោយមានការអញ្ចើញចូលរួមជាអធិបតីដោយ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ។ គោលបំណងនៃកម្មវិធីនេះ គឺបង្កើតឡើងដើម្បីស្វែងយល់លើសភាពការណ៏បច្ចុប្បន្ន សិក្សាតាមដាន ធ្វើបច្ចុប្បន្នភាពនៃការប្រែប្រួល បទបញ្ញត្តិថ្មីៗ ការអនុវត្តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់មីក្រូហិរញ្ញវត្ថុ និងរបៀបចូលរួមជាមួយហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជនថែមទៀតផង។

កម្មវិធីនេះមានអ្នកចូលរូមប្រហែល ៤០០នាក់ដែលភាគច្រើនជា នាយកប្រតិបត្តិធនាគារ នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយក នាយកដ្នាន នៃស្ថាប័នពាក់ព័ន្ទ​ ក៏ដូចជាដៃគូសហការ ផ្នែកអភិវឌ្ឍ និងវិនិយោគិន ក៏ដូចជានិយតករពីស្ថាប័នពាក់ព័ន្ទផ្សេងៗ។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បី:

  • ការស្វែងយល់វិស័យមីក្រូហិរញ្ញវត្ថុប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ពិនិត្យនិងតាមដានការអភិវឌ្ឍថ្មីៗ ការប្រកួតប្រជែង និងឱកាស។
  • ចែករំលែកចំណេះដឹងរវាងអ្នកអនុវត្ត អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
  • ការបង្ហាញពីដំណោះស្រាយឈានមុខ ការអនុវត្តដែលមានប្រសិទ្ធភាពនៅក្នុងផលិតផលមីក្រូហិរញ្ញវត្ថុ សេវាកម្ម និង​គំរូចែកចាយ។
  • ស្វែងយល់ពីសក្ដានុពលនៃបច្ចេកវិទ្យា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រតិបត្តិការមានប្រសិទ្ធភាពកាន់តែខ្លាំងឡើង។
  • ជំរុញការពិភាក្សាទៅលើហិរញ្ញវត្តុប្រកបដោយការទទួលខុសត្រូវ ការការពារអតិថិជន និងការវាស់វែងផលបះពាល់លើសង្គមទាំងមូល។
  • ការបង្កើតផែនការដែលអាចអនុវត្តបានសម្រាប់មីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា នាពេលអនាគត។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងឌីជីថលឈានមុខគេ ដែលជាដៃគួរសហការពាណិជ្ជកម្ម និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន សែលកាត បានខំជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្រុមហ៊ុនមានគ្រប់កញ្ចប់សេវាសម្រាប់បម្រើសេវាជូនសហគ្រាស ដូចជាសេវាលើផ្នែកតភ្ជាប់ទំនាក់ទំនង សេវាសម្រាប់ទទួលខុសត្រូវលើផ្នែកសុវត្ថិភាព សេវាកម្មក្លោដ សេវាឌីជីថល និងសេវាទូរស័ព្ទចល័ត។ ក្រុមហ៊ុន សែលកាត ជួយរកដំណោះស្រាយ លើបញ្ហាប្រឈមផ្នែកសេវាខាងលើ និងផ្តល់សេវាទាំងនេះ ជូនសហគ្រាសឱ្យមានសក្តានុពលពេញលេញ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!