ក្រុមហ៊ុន សែលកាត ពន្លឿនប្រព័ន្ធអេកូធុរកិច្ច ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា តាមរយៈការធ្វើជាអ្នកឧបត្ថម្ភកំរិត Diamond ក្នុងកម្មវិធី SprintX Accelerator រដូវកាលទី២ | សែលកាត

ក្រុមហ៊ុន សែលកាត ពន្លឿនប្រព័ន្ធអេកូធុរកិច្ច ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា តាមរយៈការធ្វើជាអ្នកឧបត្ថម្ភកំរិត Diamond ក្នុងកម្មវិធី SprintX Accelerator រដូវកាលទី២

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​សុក្រ 07, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ ក្នុងស្រុកតែមួយគត់របស់កម្ពុជា បានបញ្ជាក់សារជាថ្មី ពីការជំរុញនវានុវត្តន៍ និងការជំរុញអនាគតឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការឧបត្ថម្ភកំរិត Diamond ក្នុងកម្មវិធី SprintX Accelerator ក្នុងរដូវកាលទី ២។ កម្មវិធីនេះ បានប្រពឹត្តនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយសហការជាមួយ សហគ្រិនខ្មែរ ក្រុមហ៊ុន សែលកាត​ និង ក្រុមហ៊ុន Prestige Consulting ក្នុងគោលបំណងបំពាក់ឧបករណ៍ និងធនធាន ដល់ធុរកិច្ចជនថ្មីៗ ក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា តាមត្រូវការចាំបាច់ក្នុងការវិនិយោគ។

ព្រឹត្តិការណ៍នេះសម្ពោធនៅទីក្រុងភ្នំពេញ ដែលបានចូលរួម មកពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ បានបង្ហាញអំពីព័ត៌មានទូទៅនៃកម្មវិធី និងការពិភាក្សាជាក្រុមស្តីពី ការត្រៀមខ្លួនក្នុងការវិនិយោគ  ធុរកិច្ចថ្មីៗ បច្ចេកវិទ្យា អាជីវកម្មនៅកម្ពុជា និងបរិយាកាសធុរកិច្ចផ្សេងៗទៀត។

SprintX Accelerator រដូវកាលទី ២នេះ ត្រូវបានប្រារព្ធឡើងក៏ដោយសារភាពជោគជ័យកាលពីរដូវកាលទី ១ SprintX Accelerator ដែលបានគាំទ្រឧបត្ថម្ភដល់​ធុរកិច្ចជនថ្មីៗចំនួន ១២រូប ក្នុងនោះមានធុរកិច្ចជនថ្មីចំនួន ៧រូប ​ក្នុងចំណោមធុរកិច្ចជនថ្មីៗចំនួនទាំង ១២រូបនោះ បានក្លាយខ្លួនជាវិនិយោគិនរួចទៅហើយ។ ចំណែកឯធុរកិច្ចជនថ្មីចំនួន ២រូបទៀត បានប្រកួតប្រជែង លើប្រធានបទឈ្មោះថាអាជីវកម្ម ត្រូវបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក ក្នុងរដូវកាលទី ១ រួចហើយ។

រដូវកាលនេះទី ២ កម្មវិធីនឹងបន្តការគាំទ្រ ផ្តល់ជូនធុរកិច្ចជនថ្មីៗ ដែលត្រូវបានជ្រើសរើស ផ្នែកជំនាញ លើការគ្រប់គ្រងធុរកិច្ច​ និងប្រតិបត្តិការ ជ្រើសរើសវាគ្មិនដែលចេះចែករំលែកបទពិសោធជំនាញធុរកិច្ចរបស់ខ្លួន ជ្រើសរើស គ្រូប្រឹក្សាណែនាំយោបល់ និងជាឱកាសសម្រាប់ជ្រើសរើសវាគ្មិន ដើម្បីប្រកួតប្រជែង ដើម្បីទទួលបានថវិកាគាំទ្រនៅក្នុងជុំចុងកម្មវិធី។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិសហគ្រិនខ្មែរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើមធុរកិច្ច និង​សហគ្រាសមីក្រូ ធនតូច និងមធ្យមថា នេះគឺជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ​ ការជំរុញនវានុវត្តន៍។ ឯកឧត្តមបានមានប្រសាសន៍ថា សហគ្រិនខ្មែរ ជឿជាក់ថា SprintX Accelerator ដោយមានការគាំទ្រឧបត្ថម្ភ ពីក្រុមហ៊ុន សែលកាតនោះ វាជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសរីកចម្រើនសម្រាប់អាជីវកម្មទាំងនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក ជា តុលា នាយកផ្នែកសហគ្រាសនៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិបត្តិករតែមួយគត់របស់កម្ពុជា ក្រុមហ៊ុន សែលកាតបានវិនិយោគយ៉ាងគំហុក សម្រាប់ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា ដើម្បីឲ្យមានការរីកចម្រើនក្នុងប្រទេសយើង។ ក្រុមហ៊ុនយើងរីករាយធ្វើជាអ្នកឧបត្ថម្ភកំរិត Diamond របស់ SprintX Accelerator រដូវកាលទី ២នេះ ។ កម្មវិធីនេះគឺជាកាតាលីករដ៏សំខាន់ ដែលលើកកម្ពស់ដល់ការចាប់ផ្តើមធុរកិច្ច ដើម្បីពង្រីកអាជីវកម្មឲ្យអស់សក្តានុពលរបស់ពួកគេ និងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ យើងខ្ញុំ ជឿជាក់លើឥទ្ធិពលនវានុវត្តន៍ ដែលជាកាតាលីករក្នុងការជំរុញបច្ចេកវិទ្យាដល់កម្ពុជាជំនាន់ក្រោយ។

លោកស្រី ស៊ូ ហ្សូលីដា នាយកប្រត្តិបត្តិក្រុមហ៊ុន Prestige Consulting ក៏បានចែករំលែកផងដែរថា ដោយទទួលបានជោគជ័យលើកម្មវិធី SprintX នៅរដូវកាលទី​ ១ ធ្វើឲ្យយើងមានទឹកចិត្តបន្តការគាំទ្រនៅរដូវកាលទី​ ២នេះ ដើម្បីជំរុញនវានុវត្តន៍  និងការវិនិយោគថ្មីៗថែមទៀត។ ដោយទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុន សែលកាត ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះទទួលបានចំណេះជំនាញផ្នែកអាជីវកម្ម  និងការប្រាស្រ័យទាក់ទងគ្នាដើម្បីចាប់យកឱកាស នៃមូលនិធិដែលមាន។

ឥឡូវនេះកម្មវិធីនេះ បានចាប់ផ្តើមទទួលពាក្យសម្រាប់រដូវកាលទី២ រហូតដល់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖ ចុចទីនេះ

SprintX Accelerator រដូវកាលទី២ ត្រូវបានគាំទ្រដោយសហគ្រិនខ្មែរ ជាមួយនឹងការឧបត្ថម្ភកំរិត Diamond ពី ក្រុមហ៊ុន សែលកាត និងប្រតិបត្តិការអនុវត្តដោយ ក្រុមហ៊ុន Prestige Consulting។

 

អ្នកក៏អាចអានផងដែរ

កុម្ភៈ, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥] – អនាគត...

កុម្ភៈ, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥]- ក្រុមហ៊...

កុម្ភៈ, ថ្ងៃ​ព្រហស្បតិ៍ 13, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥]– ក្រុម...

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!