ក្រុមហ៊ុន សែលកាត ផ្តល់សិទ្ធិអំណាច និងគាំទ្រសហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្ពោះទៅរកភាពជោគជ័យផ្នែកឌីជីថល | សែលកាត

ក្រុមហ៊ុន សែលកាត ផ្តល់សិទ្ធិអំណាច និងគាំទ្រសហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្ពោះទៅរកភាពជោគជ័យផ្នែកឌីជីថល

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​សុក្រ 02, 2024

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤]- ក្រុមហ៊ុនខេម ជ្ជីអេសអេម​ ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងមានមោទកភាពជាសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសពីការគាំទ្រឧបត្ថម្ភកញ្ចប់ផ្លាទីនីមសម្រាប់វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤ ដែលប្រារព្ធឡើងក្រោមប្រធានបទ “អាស៊ាន យើងតែមួយ-សាមគ្គីភាពកើតចេញពីភាពចម្រុះ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

វេទិកានេះ បានបើកជាផ្លូវការដោយ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងវេទិកានោះ បានប្រមូលផ្តុំសហគ្រិនស្ត្រីឆ្នើមដ៏មានឥទ្ធិពលមកពីទូទាំងតំបន់អាស៊ាន ដើម្បីចែករំលែកការយល់ដឹង បទពិសោធ និងការអនុវត្តល្អៗ។ ការចូលរួមរបស់ក្រុមហ៊ុន សែលកាត សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងតំបន់។

តាងនាមជាអ្នកផ្តល់សេវាបណ្តាញទំនាក់ទំនង និងឌីជីថលឈានមុខគេ និងជាសមាជិកដ៏សំខាន់នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន សែលកាត បានប្តេជ្ញាចិត្តក្នុងការជំរុញកំណើននៃសហគ្រាសធុនតូច និងមធ្យម។ ជាមួយនឹងកញ្ចប់ ដ៏ទូលំទូលាយសម្រាប់ដំណោះស្រាយសហគ្រាស—ការតភ្ជាប់ទំនាក់ទំនង សុវត្ថិភាព សេវាកម្មក្លោដ ឌីជីថល និងសេវាទូរស័ព្ទ-ក្រុមហ៊ុន សែលកាត ផ្តល់សិទ្ធិអំណាចដល់អាជីវកម្ម យកឈ្នះលើបញ្ហាប្រឈម និងឈានដល់សក្តានុពលពេញលេញរបស់ពួកគាត់។

តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពជឿជាក់ និងភាពច្នៃប្រឌិត ក្រុមហ៊ុន សែលកាត កំពុងផ្តល់លទ្ធភាពឱ្យសហគ្រិនស្ត្រី អាចទាញយកថាមពលនៃបច្ចេកវិទ្យា និងកសាងអាជីវកម្មប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនជឿជាក់ថា ការវិនិយោគលើការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពនៃសហគមន៍អាស៊ានទាំងមូល។

ការចូលរួមរបស់ក្រុមហ៊ុន សែលកាត នៅក្នុងវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN)​២០២៤ ស្របតាមកិច្ចខិតខំប្រឹងប្រែងនិរន្តរភាពដ៏ទូលំទូលាយរបស់ខ្លួន ដែលផ្តោតលើផលប៉ះពាល់សង្គម និងបរិស្ថាន។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីឆ្នើម ក្រុមហ៊ុន សែលកាត ក៏កំពុងរួមចំណែកដល់សមភាពយេនឌ័រ និងបង្កើតការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

សីហា, ថ្ងៃ​ពុធ 21, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២៤] – ក្រុមហ៊ុ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!