សែលកាតដាក់ជូនស្តង់សុវត្ថិភាពដើម្បីជួយសំរួលដល់ការជួយភ្ជាប់ប័ណ្ណចាក់សាំងកូវីត 19 ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak | សែលកាត

សែលកាតដាក់ជូនស្តង់សុវត្ថិភាពដើម្បីជួយសំរួលដល់ការជួយភ្ជាប់ប័ណ្ណចាក់សាំងកូវីត 19 ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​សុក្រ 14, 2021

ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយកកម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេសេវាកម្ម Covid-19 Vault គឺមានន័យថាពួកគាត់អាចដាក់បញ្ចូលកាតចាក់វាក់សាំងកូវិត១៩នៅក្នុងកម្មវិធីជជែកកំសាន្តPouk Mak ។

Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងតាមបែបឌីជីថល។

សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak  ជាកម្មវិធីជជែកកំសាន្តជាភាសាខ្មែរដំបូងគេ។លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំដោយសមាជិកក្រុមសែលកាត ដើម្បីជួយដល់សាធារណជនក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុងសេវាកម្ម Covid-19 Vault ។ពួកគាត់ក៏អាចផ្តល់សេវាកម្មផ្សេងៗទៀតដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។ លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ  អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិតដើម្បីធានាបាននូវការរក្សាចម្ងាយ” ។“ ប្រសិនបើអតិថិជនត្រូវការជំនួយក្នុងការប្រើប្រាស់កម្មវិធី  ឬក៏មានសំនួរទាក់ទងអំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។ ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលខ្វះខាត និងនៅជួរមុខពេលណានិងកន្លែងណាដែលយើងត្រូវការបំផុត” ។ស្តង់ត្រូវបានដាក់នៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​សុក្រ 04, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ...

មេសា, ថ្ងៃ​ព្រហស្បតិ៍ 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

មិនា, ថ្ងៃ​សុក្រ 07, 2025

3 March 2025, Barcelona: Cambodia’s leading Mobile Network Operators &...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!