![](http://www.cellcard.com.kh/c/uploads/2025/02/002-DSC08623.jpg)
[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥]– ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករសេវាទូរគមនាគមន៍ក្នុងស្រុកតែមួយគត់របស់កម្ពុជា ថ្ងៃនេះបានបង្ហាញពីមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មីរបស់ខ្លួន នៅទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្ម និងលក់ផលិតផលឌីជីថលជូនអតិថិជន។
ក្រោយពីបើកដំណើរការ មជ្ឈមណ្ឌល ដែលទើបតែកែប្រែរូបរាងថ្មីនេះរួចមក ធ្វើឲ្យក្រុមហ៊ុនមានភាពងាយស្រួលក្នុងការបម្រើសេវាកម្មជូនអតិថិជន កាន់តែប្រសើរឡើង។ មជ្ឈមណ្ឌលទំនើប និងធំទូលាយនេះ ត្រូវបានរចនាឡើងផ្តោតលើផាសុកភាព និងភាពងាយស្រួល។ ការតុបតែងរចនាមជ្ឈមណ្ឌលនេះ មានបំពាក់ទៅដោយអំពូលអគ្គីសនី ដែលសន្សំសំចៃភ្លើង និងមិនប៉ះពាល់ដល់បរិស្ថាន។ មជ្ឈមណ្ឌលនេះមានបំពាក់ទៅដោយប្រព័ន្ធ HVAC ការមានមជ្ឈមណ្ឌលនេះ គឺសបញ្ជាក់ពីនិរន្តរភាព ចំពោះក្រុមហ៊ុន សែលកាត ។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC09201.jpg)
អតិថិជនអាចមកស្វែងរកជាវទិញផលិតផលទូរស័ព្ទស្មាតហ្វូន និង Tablets ម៉ូដែលចុងក្រោយ ឧបករណ៍ Smart Home និងទទួលសេវាកម្មជាច្រើនប្រភេទនៅក្នុងមជ្ឈមណ្ឌលនេះតែមួយ។ មជ្ឈមណ្ឌលនេះ ក៏មានដាក់តាំងបង្ហាញពីឧបករណ៍ភ្ជាប់អ៊ីនធឺណិតតាមផ្ទះ រ៉ោតទ័រ និងប្រព័ន្ធ Mesh Wi-Fi ដែលបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយបំផុតផងដែរ។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC08280.jpg)
ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលនេះ សង្កត់ធ្ងន់លើការចង់បាន ការទទួលការគាំទ្រពីអតិថិជន ដែលមកប្រើប្រាស់ ឧបករណ៍ និងសេវាកម្មឌីជីថលសាកល្បង ដែលបានដាក់តាំងបង្ហាញនៅទីនេះ ព្រមទាំងមានការណែនាំឲ្យអតិថិជន ចេះប្រើប្រាស់ឧបករណ៍ Apple ដែលមានបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់ផងដែរ។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC08290.jpg)
នៅក្នុងមជ្ឈមណ្ឌលនេះ មានការប្រមូលផ្តុំដាក់តាំងលក់នូវផលិតផលដែលមានម៉ាកល្បីៗ មានទីធ្លាសម្រាប់ប្រារព្ធកម្មវិធី និងសិក្ខាសាលា ដោយផ្តោតលើចំណេះដឹងអក្ខរកម្មឌីជីថល សម្រាប់ជួយសម្រួលដល់អាជីវកម្ម និងរៀនថតរូបតាមទូរស័ព្ទ ដោយផ្តោតលើការបណ្តុះបណ្តាលផ្អែកលើផលិតផល Apple និងអ្វីៗជាច្រើនទៀតដែលត្រូវយល់ដឹងជាបន្តបន្ទាប់។ នៅក្នុងមជ្ឈមណ្ឌលនេះ មានក្រុមហ៊ុនជាដៃគូផ្តាច់មុខធំៗ មានដូចជាសាខាធនាគារ វីង ដែលអាចធ្វើប្រតិបត្តិការនៅក្រោមដំបូលតែមួយ នៅក្នុងមជ្ឈមណ្ឌលនេះ។ ការរួមបញ្ចូលផលិតផល Smart Home នាពេលខាងមុខ នឹងនាំឲ្យអតិថិជនចងចាំឈ្មោះផលិតផលនេះបន្ថែមទៀត។ នៅទីនេះមានបញ្ជរ Coffee Hub ដែលជួយជំរុញឲ្យមានបរិយាកាសរីករាយ ស្រស់ស្រាយ សម្រាប់អតិថិជន ក្នុងខណៈពេលដែលកំពុងរង់ចាំការផ្តល់សេវាកម្មពីសែលកាត។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC09119.jpg)
ការបើកដំណើរការមជ្ឈមណ្ឌលនេះ គឺជាយុទ្ធសាស្រ្តក្នុងការពង្រីកទីតាំងលក់រាយបន្ថែមទៀត។ ក្រុមហ៊ុនកំពុងបន្ថែមទីតាំងថ្មី និងបញ្ជរថ្មីៗជាបន្តបន្ទាប់នៅសាខាធនាគារវីង និងភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួល ក្នុងការទទួលយកសេវាពីក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ ការបំពេញបន្ថែមទីតាំងលក់រាយទាំងនេះ គឺជាមហិច្ឆតារបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២៥ និងជាឧត្តមភាពរបស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់សេវាកម្មជូនអតិថិជននៅឆ្នាំបន្ទាប់ៗទៀត។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC09020.jpg)
លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “ការមានមជ្ឈមណ្ឌលបទពិសោធអតិថិជនរូបរាងថ្មី របស់ក្រុមហ៊ុន សែលកាតនេះ គឺក្នុងន័យយកចិត្តទុកដាក់លើអតិថិជនជាចំបង យើងខ្ញុំ បានរចនាតុបតែងទីតាំងនេះ គឺដើម្បីផ្តល់ទីកន្លែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទាន់សម័យបំផុត ទទួលបានដំបូន្មានពីអ្នកឯកទេស និងទទួលបានការចងចាំ ក្រោយពីការធ្វើតេស្តសាកល្បងផលិតផលរបស់ក្រុមហ៊ុនរួច។ ការកែប្រែមជ្ឈមណ្ឌលនេះឡើងវិញ គឺដើម្បីធ្វើជាទីតាំងទាក់ទាញលក់ផលិតផលឌីជីថលឲ្យកាន់ប្រសើរឡើង។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC09094.jpg)
ការផ្តល់សេវាល្អជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Frost & Sullivan ដែលពានរង្វាន់នេះមានឈ្មោះថា “ពានរង្វាន់ភាពជាអ្នកដឹកនាំ នៃការផ្តល់សេវាជូនអតិថិជនដ៏ល្អ ឆ្នាំ ២០២៤” ។ ពានរង្វាន់នេះបង្ហាញពីយុទ្ធសាស្ត្រដែលបានគិតទុកជាមុនលើគុណតម្លៃអតិថិជន ហើយនិង ការយកចិត្តទុកដាក់ផ្តល់សេវាជូនអតិថិជនរបស់ខ្លួន និងគុណតម្លៃជូនអតិថិជននេះ ធ្វើឲ្យក្រុមហ៊ុនទទួលបានមកវិញ នូវប្រាក់ចំណូលកើនឡើង។
![](http://www.cellcard.com.kh/c/uploads/2025/02/DSC08921.jpg)
![](http://www.cellcard.com.kh/c/uploads/2025/02/DSC08550.jpg)
![](http://www.cellcard.com.kh/c/uploads/2025/02/DSC09333.jpg)