ក្រុមហ៊ុន Cellcard បានឈ្នះ ពានរង្វាន់ឈានមុខផ្នែកផលិតផលនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ សម្រាប់ការបង្កើតផលិតផល និងសេវាកម្ម ដែលប្រើប្រាស់ទិន្នន័យអ៊ីនធើណិតមានតម្លៃទាប ពី Frost & Sullivan | សែលកាត

ក្រុមហ៊ុន Cellcard បានឈ្នះ ពានរង្វាន់ឈានមុខផ្នែកផលិតផលនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ សម្រាប់ការបង្កើតផលិតផល និងសេវាកម្ម ដែលប្រើប្រាស់ទិន្នន័យអ៊ីនធើណិតមានតម្លៃទាប ពី Frost & Sullivan

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​អាទិត្យ 01, 2023

Cellcard គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានល្បឿនលឿនជាងគេក្នុងប្រទេសកម្ពុជា កំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៤ លាននាក់ ជាមួយសេវាគ្របដណ្តប់ប្រទេសដែលគួរឱ្យទុកចិត្តទូទាំងប្រទេស និងបទពិសោធដែលមិនអាចប្រៀបផ្ទឹមបានក្នុងទីផ្សារជាង ២០ឆ្នាំ មកហើយ។

Frost & Sullivan ថ្មីៗនេះបានធ្វើការស្រាវជ្រាវលើវិស័យសេវាកម្មទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការស្រាវជ្រាវរបស់ខ្លួនបានផ្តល់ជូន Cellcard សម្រាប់ ពានឈានមុខគេផ្នែកផលិតផល និងសេវាកម្មក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានម្ចាស់ជាជនជាតិខ្មែរ និងជាក្រុមហ៊ុនដែលបម្រើសេវាកម្មយូរជាងគេក្នុងប្រទេសកម្ពុជា ដែលមានកំណើតដំបូងគេក្នុងទីផ្សារ ការបម្រើសេវាកម្មទៅកាន់អតិថិជនដែលល្អបំផុត និងជាបណ្តាញទូរស័ព្ទចល័តលឿនបំផុតផងដែរ។

ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងចំនោមក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសកម្ពុជា ហើយផលិតផលរបស់ខ្លួនជាច្រើនបានជះឥទ្ធិពលដោយផ្ទាល់ទៅកាន់ការនៅក្នុងយុគ្គសម័យឌីជីថលតាមរយៈការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ។ Cellcard បានបំពេញតម្រូវការទាន់ពេលវេលានិងស្របតាមការចង់បានរបស់អតិថិជន ហើយផ្តល់ជូននូវដំណោះស្រាយផ្នែកអាជីវកម្មដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមជាច្រើនក្នុងរបស់ប្រទេសកម្ពុជាផងដែរ។

នៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបានដាក់ចេញផលិតផលថ្មីៗចំនួន ៤ បន្តបន្ទាប់គ្នា ដូចជា Time To Rise, Cellcard Serey, Cellcard One និង Playgame Cloud ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធភ្ជាប់ទំនាក់ទំនង និងភាពរីករាយនៃសេវាកម្មឌីជីថលរបស់ខ្លួន។ ខណៈពេលដែលផលិតផលទាំងនេះកំពុងតែវាយលុកនៅលើទៅផ្សារ វាក៏បានជះឥទ្ធិពលគួរឱ្យកត់សម្គាល់ផងដែរទៅលើវិស័យហ្គេមក្នុងប្រទេសកម្ពុជា។

Cellcard បានដើរតូរយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍វិស័យហ្គេមអនឡាញក្នុងប្រទេសកម្ពុជា ហើយផលិតផលជាច្រើនរបស់ខ្លួនបាននាំឲ្យមានសម្ថភាពហ្គេមអនឡាញ ដ៏អស្ចារ្យជាមួយនឹងដំណភ្ជាប់មិនចេះដាច់ដែលសាកសមបំផុតសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ ឧទាហរណ៏៖ ដើម្បីធ្វើអោយប្រសើរឡើងនូវបទពិសោធសម្រាប់អ្នកប្រើប្រាស់ក្រុមហ៊ុនបានពង្រីកគម្រោងអ៊ីនធើណិតសម្រាប់លេងហ្គេមដែលពេញនិយមបំផុតមានឈ្មោះថា Playgame Unlimited ដែលបំពេញតាមតម្រូវការអ្នកចូលចិត្តលេងហ្គេមប្រភេទ Arcade និង Playgame Cloud ដែលជាហ្គេម អនឡាញតាមបច្ចេកវិទ្យាពពក (Cloud Gaming) ដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។

 

Mei Lee Quah នាយកផ្នែកស្រាវជ្រាវរបស់ Frost & Sullivan បានមានប្រសាសន៏ថា៖ ជាមួយភាពស្មោះត្រង់និងការឈានមុខនៅក្នុងទីផ្សារលើវិស័យ eSports និងហ្គេមផ្សេងៗ ក្រុមហ៊ុនពិតជាមានសក្តានុពលសម្រាប់កំណើននាពេលអនាគត។ បន្ថែមពីនេះទៅទៀតថ្នាក់ដឹកនាំក្រុមហ៊ុន Cellcard មានផ្នត់គំនិតសហគ្រិនដែលមានសារៈសំខាន់បំផុតសម្រាប់ការធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើននៅក្នុងទីផ្សារតម្លៃទាបរបស់ប្រទេសកម្ពុជា។

កត្តាខុសប្លែកគ្នាជាច្រើនរបស់ក្រុមហ៊ុន Cellcard គឺផ្តោតលើអ្នកប្រើប្រាស់របស់ខ្លួន និងតម្លៃសមរម្យក្នុងទីផ្សារប្រគួតប្រជែងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកំពុងតែសម្លឹងមើលចំណែកទីផ្សារដែលជាយុវវ័យសម្រាប់ការរីកចម្រើន និងការប្តេជ្ញាចិត្តដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មបែបឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀត ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (RGC) ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនដែលវិនិយោគលើយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយក្រុមហ៊ុនអាចបង្កើនការសហការជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងសម្ព័ន្ធដើម្បីធ្វើឱ្យការចូលទៅក្នុងទីផ្សាររបស់ខ្លួនមានការកើនឡើង។ ការធ្វើអោយទីផ្សាររបស់ខ្លួនកាន់តែជោគជ័យតាមរយះ រ៉យ៉ាល់គ្រុប និងការផ្តល់ជូនភាពស្មោះត្រង់ដែលប្លែកពីគេនិងកម្មវិធីលើកទឹកចិត្តផ្សេងៗ ក្រុមហ៊ុន អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើអោយភាពឈានមុខរបស់ខ្លួនកាន់តែរឹងមាំនៅក្នុងវិស័យទូរគមនាគមន៍។

ដោយមានប្រតិបត្តិការណ៏ល្អ ក្រុមហ៊ុន Cellcard បានឈ្នះ ពានរង្វាន់ឈានមុខផ្នែកផលិតផលនិងសេវាកម្មប្រចាំប្រទសកម្ពុជា ពី Frost & Sullivan ប្រចាំឆ្នាំ២០២៣ នៅក្នុងវិស័យសេវាកម្មទូរស័ព្ទក្នុងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Frost & Sullivan តែងតែផ្តល់ពានរង្វាន់នេះទៅដល់ក្រុមហ៊ុនណាដែលបានបង្កើតផលិតផលដែលមានភាពច្នៃប្រឌិតថ្មីៗ ជាមួយនិងមុខងារដែលអាចទទួលបានការទទួលស្គាល់ពីទីផ្សារយ៉ាងឆាប់រហ័ស។ ពានរង្វាន់ផ្តោតទៅលើគុណភាពដំណោះស្រាយ និងការផ្តល់អត្ថប្រយោជន៍ឱ្យអតិថិជនកាន់តែប្រសើរក្នុងជីវិតសព្វថ្ងៃរបស់គាត់។

ពានរង្វាន់ប្រតិបត្តិការណ៏ល្អបំផុតរបស់ Frost & Sullivan ផ្តល់ឱ្យក្រុមហ៊ុនជាច្រើននៅតាមបណ្តាប្រទេសនានានិងទីផ្សារបរទេសផ្សេងៗសម្រាប់ការបង្កើតស្នាដៃដ៏អស្ចារ្យ និងការប្រតិបត្តិយ៉ាងល្អនៅក្នុងភាពជាអ្នកដឹកនាំ ការបង្កើតបច្ចេកវិទ្យាថ្មី ការផ្តល់សេវាកម្មដល់អតិថិជន និងការបង្កើតផលិតផលដែលមានយុទ្ធសាស្ត្រ។ ការវិភាគលើវិស័យនិមួយៗដោយប្រៀបធៀបអ្នកចូលរួមក្នុងទីផ្សារ និងការវាស់វែងប្រតិបត្តិការណ៏តាមរយៈការធ្វើកិច្ចសម្ភាសន៏យ៉ាងហ្មត់ចត់ ការវិភាគ និងការធ្វើការស្រាយជ្រាវបន្ថែមដើម្បីបញ្ជាក់ពីប្រតិបត្តិការណ៏ដ៏ល្អបំផុតនៅក្នុងវិស័យនោះ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

តុលា, ថ្ងៃ​ច័ន្ទ 14, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ – ក្រុមហ៊ុ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!