សែលកាតឈ្នះពានរង្វាន់ "ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា" និង លោក Simon Perkins ត្រូបានទទួលស្គាល់ជា "នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត" ពី GBM ។ | សែលកាត

សែលកាតឈ្នះពានរង្វាន់ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និង លោក Simon Perkins ត្រូបានទទួលស្គាល់ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត” ពី GBM ។

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​ពុធ 28, 2022

ទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine (GBM) បានផ្ដល់ពានរង្វាន់ចំនួនពីរដល់ក្រុមហ៊ុនរបស់ រ៉ូយ៉ាល់គ្រុប គឺ សែលកាត។ ពានរង្វាន់ទាំងពីរនោះគឺ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និងពានរង្វាន់នៃការទទួលស្គាល់លោក Simon Perkins ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត”។

ការឈ្នះពានរង្វាន់នេះត្រូវបានប្រកាសនាពេលថ្មីៗនេះនៅលើគេហទំព័ររបស់ GBM បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ប្រកបដោយកិត្តិនាមរបស់ខ្លួននៅរាត្រីថ្ងៃទី១០ ធ្នូ នៅទីក្រុងឌូបៃ។ ពានរង្វាន់ឆ្នាំនេះបានវាយតម្លៃក្រុមហ៊ុនជាង ១៨,០០០ នៅទូទាំងវិស័យផ្សេងៗលើគុណសម្បត្តិនៃសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ការច្នៃប្រឌិត ភាពប្លែកពីគេ ប្រសិទ្ធភាព និងឥទ្ធិពល និងថាមវន្តរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងឧស្សាហកម្មនីមួយៗ។

នាយកប្រតិបត្តិរបស់​ សែលកាត លោក​ Simon Perkins បានមានប្រសាសន៍ថា៖ ពានរង្វាន់​ទាំងនេះ​បាន​មកដល់ចំពេលដ៏ល្អបំផុត។ យើងពិតជា​មានកិត្តិយសបំផុត​ដែលទទួលបានពានរង្វាន់ទាំងនេះ។ ឆ្នាំ២០២២ គឺជាឆ្នាំ​ដ៏​លំបាក​ហើយក៏ជា​ឆ្នាំដែលជោគជ័យ​មួយរបស់ សែលកាត​។ ឆ្នាំ​នេះ​យើង​បាន​ដាក់​ដំណើរការ​នូវ​ផលិតផល​សំខាន់ៗចំនួនពីររបស់​ក្រុមហ៊ុននោះគឺ គម្រោង Time To Rise សហការហ៍ជាមួយ Spotify និង​គម្រោង​ សែលកាតសេរី ។ យើងក៏បានធ្វើការងារដ៏អស្ចារ្យមួយចំនួនក្នុងការពង្រឹងបណ្តាញ និងការពង្រឹងភាពមើលឃើញនៃម៉ាកតាមរយៈសកម្មភាព​នៅទីតាំងផ្ទាល់​នៅទូទាំងផ្ទៃប្រទេស ដែលរួមបញ្ចូលការប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី២៥​របស់យើង។ រង្វាន់ទាំងនេះបម្រើឱ្យការទទួលស្គាល់ និងផ្តល់រង្វាន់ដល់ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ក្រុមការងារ សែលកាត ចំពោះឧត្តមភាព និងការខិតខំប្រឹងប្រែងដោយមិននឿយណាយរបស់​ពួកគេក្នុងការបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង។ យើងសូមថ្លៃងអំណរគុណ​ដល់​ Global Brands Magazine សម្រាប់ការប្រសិទ្ធនាម និងការទទួលស្គាល់។

ការឈ្នះរង្វាន់របស់ក្រុមហ៊ុន សែលកាត នេះត្រូវបានឆ្លងកាត់ការវាយតម្លៃដោយផ្អែកលើលក្ខណសម្បត្តិរបស់ក្រុមហ៊ុនដែលមានដូចជា ការច្នៃប្រតិដ្ឋ គុណភាព សកម្មភាពម៉ាកយីហោ សេវាកម្មអតិថិជន និងការអនុវត្ត។

ពានរង្វាន់នេះ គឺជាពានរង្វាន់ទី៤០ របស់ សែលកាត ដែលធ្វើឱ្យម៉ាកយីហោនេះ ក្លាយជាក្រុមហ៊ុនបណ្តាញទូរស័ព្ទដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា។ ពានរង្វាន់ផ្សេងទៀតដែល សែលកាត បានទទួលក្នុងឆ្នាំ២០២២ គឺមានដូចជា យុទ្ធនាការប្រចាំឆ្នាំល្អបំផុតប្រចាំឆ្នាំ២០២២ លើគម្រោង Time To Rise ពី CMO Asia និង ពានរង្វាន់កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ លើកម្មវិធី Playgame Unlimited ពី International Business Magazine ។

Global Brands Magazine គឺជាក្រុមហ៊ុនទស្សនាវដ្តីដែលពិនិត្យ និងស្រាវជ្រាវដែលមានការិយាល័យនៅចក្រភពអង់គ្លេស។ ពួកគេផ្តល់ព័ត៌មានថ្មីៗអំពីម៉ាកល្បីៗនៅទូទាំងពិភពលោក។ ពានរង្វាន់ GBM ដ៏មានកិត្យានុភាពលើកទី ១០ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ នៅ Waldorf Astoria, Palm Jumeirah ដោយមានការចូលរួមពីនាយកប្រតិបត្តិកំពូល និងអ្នកដឹកនាំអាជីវកម្មមកពីជុំវិញពិភពលោក ដើម្បីទទួលស្គាល់សមិទ្ធិផលនៃអាជីវកម្មដែលកំពុងឈានមុខគេក្នុងអនាគតនៃឧស្សាហកម្មរបស់ពួកគេ។

អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​​ជាក្រុមហ៊ុន​​​​វិនិយោគ​​ជា​យុទ្ធសាស្ត្រ​​របស់​​កម្ពុជា ត្រូវបាន​ទទួល​ស្គាល់ថា​ជា​ក្រុមហ៊ុន​​ពហុ​ផលិត​ផល​​ដ៏ធំ​និង​មាន​ការ​វិនិយោគ​​​ចម្រុះ​បំផុត​​របស់​កម្ពុជា។ ក្រុមហ៊ុន​ រ៉ូយាល់ គ្រុប វិនិយោគ​​​នៅក្នុង​ឧស្សាហកម្ម​ជា​ច្រើន​ រួម​មាន​ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកម្សាន្ត ធនាគារ​និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការអប់រំ ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​ជួញ​ដូរ ​និង​កសិកម្ម៕

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!