IPification 1-Click Mobile Authentication ចាប់ដៃគូជាមួយ សែលកាត សម្រេចបានការគ្របដណ្តប់ទីផ្សារពេញលេញក្នុងប្រទេសកម្ពុជា | សែលកាត

IPification 1-Click Mobile Authentication ចាប់ដៃគូជាមួយ សែលកាត សម្រេចបានការគ្របដណ្តប់ទីផ្សារពេញលេញក្នុងប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​ពុធ 22, 2023

ក្រុមហ៊ុន IPification​ ដែលមានឯកទេសឈានមុខ​លើផ្នែកការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផ្អែកលើអាសយដ្ឋាន IP ចល័ត  ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ និងអ្នកផ្តល់ដំណោះស្រាយបង្ការការក្លែងបន្លំ បានចាប់ដៃគូជាមួយ សែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំជាងគេមួយក្នុងប្រទេសកម្ពុជា។ អ្នកបង្កើតកម្មវិធីទូរស័ព្ទដែលអ្នកប្រើប្រាស់ជាអតិថិជនរបស់សែលកាត ឥឡូវនេះអាចអនុវត្ត IPification ទៅក្នុងកម្មវិធីរបស់ពួកគេដើម្បីសម្រួលដំណើរការចុះឈ្មោះ​ចូលប្រើប្រាស់ និងការបង្កើតគណនីរបស់ពួកគេ។ ជាមួយនឹងភាពជាដៃគូនេះ IPification អាចសម្រេចបានការគ្របដណ្ដប់ទីផ្សារយ៉ាងពេញលេញនៅប្រទេសកម្ពុជា។

សែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលបម្រើសេវាកម្មយូរជាងគេនៅកម្ពុជា មានមោទនភាពចំពោះការបង្កើតថ្មី និងសេវាកម្មដ៏លេចធ្លោដំបូងគេក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ល្អបំផុតដល់អតិថិជន។

ការមាន IPification ជាដៃគូសហការដ៏មានឥទ្ធិពល សែលកាត កំពុងពង្រឹងរបៀបដែលអ្នកប្រើប្រាស់រស់នៅ ធ្វើការ និងកម្សាន្ត និងពង្រឹងមុខមាត់របស់ក្រុមហ៊ុនថាជាអ្នកបង្កើតថ្មីដែលផ្តោតលើអ្នកប្រើប្រាស់ដ៏ធំបំផុតនៅក្នុងតំបន់។

ការផ្ទៀងផ្ទាត់ IP ផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ក្នុងរយៈពេលមិល្លីវិនាទីបន្ទាប់ពីការចុចតែម្តងប៉ុណ្ណោះ ដោយផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេប្រឆាំងនឹងសោលេខសម្គាល់ទូរសព្ទតែមួយគត់របស់ពួកគេដែលមានលេខទូរស័ព្ទ ឧបករណ៍ និងទិន្នន័យបណ្តាញរបស់ពួកគេ។ ដំណោះស្រាយរបស់ទាំងនេះជួយអ្នកបង្កើតកម្មវិធីទូរស័ព្ទក្នុងការសម្រួល និងកែលម្អការចុះឈ្មោះគណនីរបស់ពួកគេ និងបទពិសោធន៍នៃការចូលរបស់អ្នកប្រើប្រាស់ដើម្បីបង្កើនការទទួលបានអ្នកប្រើប្រាស់ ការចូលរួម និងអត្រារក្សាទុក ខណៈពេលដែលធានាសុវត្ថិភាពកម្រិតធនាគារ និងឯកជនភាពទិន្នន័យក្នុងពេលដំណាលគ្នា។

លោក Simon Perkins ជានាយកប្រតិបត្តិរបស់​សែលកាត បានមានប្រសាសន៍ថា​ “ខណៈពេលដែលអតិថិជនកាន់តែពឹងផ្នែកលើបច្ចេកវិទ្យា​​ និងឧបករណ៍នានា ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មានសារៈសំខាន់បំផុតក្នុងការផ្តល់នូវការតភ្ជាប់ដោយរលូន។ ជាមួយនឹងចេតនាមិនត្រឹមតែពង្រឹងបទពិសោធន៍របស់អតិថិជន យើងក៏ផ្ដោតលើប្រព័ន្ធសុវត្ថិភាពរបស់ពួកគេផងដែរ។ យើងមានមោទនភាពដែលបានបង្កើតភាពជាដៃគូជាមួយអ្នកផ្តល់ដំណោះស្រាយការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងអត្តសញ្ញាណលំដាប់ពិភពលោក ពោលគឺក្រុមហ៊ុន IPificiation យើងទន្ទឹងរង់ចាំធ្វើការជាមួយពួកគេក្នុងការផ្តល់នូវបទពិសោធន៍ឌីជីថលកាន់តែងាយស្រួលដល់អតិថិជនរបស់យើង”។

លោក Stefan Kostic នាយកប្រតិបត្តិរបស់ IPification បានបង្ហាញនូវចំណាប់អារម្មណ៍ថាខ្ញុំពិតជារំភើបក្នុងការប្រកាសថា IPification ឥឡូវនេះគឺជាដៃគូរបស់ក្រុមហ៊ុន សែលកាត ដ៏អស្ចារ្យ។លោកក៏បានបន្ថែមទៀតថាឥឡូវនេះយើងមានការគ្របដណ្តប់ពេញលេញនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថានឹងដាក់នៅលើកម្មវិធីទូរស័ព្ទជាច្រើនប្រភេទពីឧស្សាហកម្មផ្សេងៗគ្នាដូចជា Fintech, ធនាគារ, កម្មវិធីកក់និងហៅតាក់ស៊ី, កម្មវិធីដឹកជញ្ជូន, កម្មវិធីលេងហ្គេម។ល។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ សែលកាត សម្រាប់ទំនុកចិត្តមកលើយើង។ ខ្ញុំសង្ឃឹមថានឹងមានរឿងដ៏អស្ចារ្យជាច្រើនទៀតកើតឡើងក្នុងឆ្នាំ២០២៣!”

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!