រំលស់ឌីជីថល គឺជាប្រភេទឥណ្ឌទានបង់រំលស់ម៉្យាងដែលអនុញ្ញាតអោយអតិិថិជនធ្វើការទូទាត់វិក័យបត្រ ឬទិញទំនិញដោយមិនចាំបាច់បង់ប្រាក់មុន រួចអាចបង់ជាដំណាក់កាលតាមក្រោយ (អាស្រ័យលើរយៈពេលកម្ចី) ជាមួយនឹងអត្រាការប្រាក់ទាប តម្លៃសេវាទាប ទំហំកម្ចីធំជាង និងរយៈពេលកម្ចីវែងជាង វីង ឌីជីថលឡូន។
អ្នកអាចស្នើ រំលស់ឌីជីថល បានតាមរយៈ អេប ធនាគារវីង ដោយធ្វើការទូទាត់តាមវិធីដូចខាងក្រោម៖
- ទូទាត់វិក័យបត្រតាមរយៈ អេបធនាគារវីង (លើកលែងការទូទាត់ហិរញ្ញវត្ថុ) ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញកាតទូរស័ព្ទតាមរយៈ អេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញ ឬម្ហូបអាហារក្នុង អេបវីងម៉ល ដោយជ្រើសរើសការទូទាត់តាមរយៈអេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
- ទិញទំនិញនៅហាងផ្ទាល់ដោយធ្វើការទូទាត់តាមរយៈអេបធនាគារវីង ស្កេនទៅលើ វីង KHQR ហើយសមតុល្យមិនគ្រប់គ្រាន់ក្នុងគណនី
អ្នកមិនអាចអោយភ្នាក់ងារវីង ស្នើរំលស់ឌីជីថល ជូនអ្នកបានទេ
រយៈពេលកម្ចីអាចស្នើបានចាប់ពី ៣ ខែរហូតដល់ ២៤ ខែ អាស្រ័យលើគណនីអតិថិជនម្នាក់ៗ
អត្រាការប្រាក់ទាបចាប់ពី ១២%
ទំហំកម្ចីខ្ពស់បំផុតអាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
អ្នកនឹងទទួលបានការអនុម័ត រំលស់ឌីជីថល ភ្លាមៗ ដោយមិនចាំបាច់រង់ចាំ។ កម្ចីនឹងធ្វើការផ្ដល់ជូនក្នុងគណនីរបស់អ្នក ហើយធ្វើការទូទាត់ដោយស្វ័យប្រវត្តទៅកាន់គណនីអ្នកលក់ ឬដៃគូទូទាត់វិក័យបត្រភ្លាមៗ
អ្នកមិនអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់អ្នកបានទេ តែអ្នកអាចស្នើ វីង ឌីជីថលឡូនវិញ ប្រសិនបើអ្នកត្រូវការទឹកប្រាក់ចូលគណនីផ្ទាល់ខ្លួនរបស់អ្នក
ថ្លៃសេវាអាចមានចាប់ពី 0% – 3% អាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា
អ្នកអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរយៈអេបធនាគារវីង ដោយចុចលើប៊ូតុង “កម្ចី” រួចចុចលើកម្ចីដែលអ្នកកំពុងប្រើប្រាស់ រួចចុចប៊ូតុង “ការទូទាត់សងផ្ដាច់”
ការបង់យឺតយ៉ាវនឹងត្រូវបានបង្ហាញនៅក្នុងកំណត់ត្រា CBC
លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យបង់សងត្រឡប់ទាន់ពេលវេលាដើម្បីទទួលបាននូវប្រវត្តិឥណ្ឌទានល្អ។ លោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមសំរាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25% ក្នុងមួយខែដោយគិតលើទឹកប្រាក់ (ប្រាក់ដើម្បី និងការប្រាក់) ដែលបានយឺតយ៉ាវ។
ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល។ អតិថិជន ត្រូវអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មុនពេលដាក់ស្នើ រំលស់ឌីជីថល។
អ្នកអាចទំនាក់ទំនងមកសេវាអតិថិជនវីងតាមរយៈលេខទូរស័ព្ទ
- ០២៣ ៩៩៩៩ ៨៩
- ០១២ ៩៩៩ ៤៨៩
- ឬ អ្នកអាចទៅកាន់សាខាធនាគាវីងដែលនៅជិតអ្នកបំផុត
លោកអ្នកអាចចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចចុចលើលេខកម្ចីណាមួយ ដែលលោកអ្នកចង់ពិនិត្យមើលតារាងសងប្រាក់កម្ចី ជាការស្រេច។
លោកអ្នក នឹងទទួលបានការជូនដំណឹងតាមរយៈ Wing Bank App និងសារ (SMS) នៅពេលដែលកម្ចីត្រូវបានអនុម័ត។ លោកអ្នកក៏អាចពិនិត្យមើលស្ថានភាពសំណើកម្ចី ឬកម្ចីដោយចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចពិនិត្យមើលសំណើកម្ចី ឬកម្ចីរបស់លោកអ្នក។