សែលកាតសេរី+ | សែលកាត

គ្រប់ៗគ្នាចូលចិត្តប្រើប្រាស់អ៊ីនធើណិតតាមបែបរៀងៗខ្លួន។ ហេតុនេះហើយបានជាយើងមានគម្រោង សែលកាតសេរី+ សម្រាប់អ្នកទាំងអស់គ្នា! មិនថាអ្នកចូលចិត្តលេងហ្គេម ស្តាប់ចម្រៀង មើលរឿងកម្សាន្ត ឬចំណាយពេលលើបណ្តាញសង្គមនោះទេ គម្រោង សែលកាតសេរី+ ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

គម្រោង សែលកាតសេរី+ ផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក ហើយគម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។

ត្រៀមខ្លួនសម្រាប់ការប្រើប្រាស់អ៊ីនធើណិតតាមចិត្តរបស់អ្នក ឬនៅ?

ជ្រើសរើសគម្រោង សែលកាតសេរី+ ឥឡូវនេះ៖

លក្ខខណ្ឌ៖

1. គម្រោងសេរី+ គឺសម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Prepaid Numbers) របស់សែលកាត។

2. សុពលភាពរបស់គម្រោងសេរី+ ត្រូវបានកំណត់ទៅតាមគម្រោងផ្សេងៗគ្នា មានដូចជា 7ថ្ងៃ 28ថ្ងៃ និង 30ថ្ងៃ ដោយគិតចាប់ពីពេលដែលអតិថិជនភ្ជាប់គម្រោង។ ឧទាហរណ៍៖ អ្នកបានភ្ជាប់គម្រោងសេរី+ 1.5 ដុល្លារ នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2025 នៅម៉ោង 10:00 ព្រឹក ដែលមានសុពលភាព 7 ថ្ងៃ ដូច្នេះគម្រោងរបស់អ្នកនឹងផុតកំណត់នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2025 នៅម៉ោង 10:00ព្រឹក។

3. គម្រោងសេរី+ នឹងបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ គម្រោងរបស់អ្នកនឹងបន្តនៅពេលដែលអ្នកប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតអស់មុនពេលផុតកំណត់ ឬនៅថ្ងៃផុតកំណត់ ហើយការបន្តដោយស្វ័យប្រវត្តិនេះនឹងធ្វើឡើងនៅពេលដែលអ្នកមានលុយគ្រប់គ្រាន់ក្នុងគណនីគោល។

4. នៅពេលដែលគម្រោងសេរី+ បន្តឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់ឡើងវិញមុនពេលគម្រោងផុតសុពលភាព។ ទិន្នន័យអ៊ីនធឺណិត ចំនួននាទីសម្រាប់តេ និងចំនួនផ្ញើសារ ដែលនៅសល់ពីគម្រោងចាស់នឹងបូកទៅគម្រោងបន្ទាប់របស់អ្នក។ អត្ថប្រយោជន៍នេះ សម្រាប់អតិថជនដែលបានភ្ជាប់គម្រោងសេរី+ $1.5 គម្រោងសេរី+ $4 គម្រោងសេរី+ $6 ឬគម្រោងសេរី+ $10 តែប៉ុណ្ណោះ (មិនរាប់បញ្ចូលគម្រោងសេរី+ $1 ទេ)។

5. គម្រោងសេរី+ នឹងមិនភ្ជាប់ជូនអតិថិជនដោយមិនមានការឯកភាពពីអតិថិជនទេ។

6. លោកអ្នកក៏អាចទិញគម្រោងសេរី+ ដើម្បីធ្វើជាកាដូជូនដល់មិត្តភក្តិរបស់អ្នកដែលកំពុងតែប្រើគម្រោងសេរី+ បានផងដែរ។ លោកអ្នកអាចផ្ញើកាដូទៅក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក ដោយធ្វើតាមវិធីខាងក្រោម៖
• អ្នកគ្រាន់តែចុចលេខកូដខ្លី USSD ឬ ផ្ញើតាមរយៈ សែលកាត អេប៖
ចុច៖*1615*លេខទូរស័ព្ទ*100# សម្រាប់សេរី+ $1
ចុច៖*1615*លេខទូរស័ព្ទ*150# សម្រាប់សេរី+ $1.5
ចុច៖ *1615*លេខទូរស័ព្ទ*400# សម្រាប់សេរី+ $4
ចុច៖ *1615*លេខសទូរស័ព្ទ*600# សម្រាប់សេរី+ $6
ចុច៖ *1615*លេខទូរស័ព្ទ*1000# សម្រាប់សេរី+ $10
• ចូលទៅកាន់កម្មវិធី សែលកាត អេប រួចជ្រើសរើសគម្រោងណាមួយដែលអ្នកចង់ផ្ញើ ចុចលើ “ផ្ញើកាដូ” បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួលជាការស្រេច។

7. ដើម្បីប្រើប្រាស់កាដូដែលជាគម្រោងសេរី+ អ្នកទទួលត្រូវមានគណនីមានសុពលភាព។

8. កាដូនឹងមានសុពលភាពទៅតាមគម្រោងសេរី+ ដែលអ្នកទទួលបាន។

 

 

តើគម្រោងសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?

គម្រោងសេរី+ ផ្តល់ជូនទិន្នន័យអ៊ីនធឺណិតច្រើន ដែលផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតទៅតាមតម្រូវការរបស់អ្នក។ គម្រោងសេរី+ ក៏ផ្តល់នូវនាទីសម្រាប់តេ ការផ្ញើសារ និងអត្ថប្រយោជន៍បន្ថែម ការបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ សម្រាប់ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់មុនពេលគម្រោងផុតសុពលភាព។

តើអ្នកណាគួរតែប្រើគម្រោងសេរី+?

គម្រោងសេរី+ គឺសម្រាប់អតិថិជនគ្រប់គ្នា ជាពិសេសអតិថិជនដែលប្រើប្រាស់អ៊ីនធឺណិតច្រើន។

តើមានអ្វីកើតឡើង នៅពេលខ្ញុំប្រើទិន្នន័យអ៊ីនធឺណិតអស់មុនគម្រោងផុតកំណត់?

គម្រោងសេរី+ របស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ក្នុងគណនី។ ប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់ទេ អ្នកមិនអាចប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតបានទេ។ លោកអ្នកតម្រូវឲ្យបញ្ចូលទឹកប្រាក់ ដើម្បីបន្តគម្រោងរបស់អ្នក។ អ្នកអាចទាញយកកម្មវិធី សែលកាត អេប ដើម្បីបញ្ចូលទឹកប្រាក់ និងតាមដានទិន្នន័យអ៊ីនធឺណិតរបស់អ្នក៖ https://onelink.to/cellcard_app

ហេតុអ្វីបានជាគម្រោងសេរី+ មិនទូទាត់ការប្រើប្រាស់អ៊ីនធឺណិតចេញពីគណនីគោលរបស់ខ្ញុំ?

ពួកយើងអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង ការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយចេញពីគណនីគោលរបស់អតិថិជន។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសេរី+ នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នក នៅពេលដែលគម្រោងរបស់អ្នកបញ្ចប់។

តើមានអ្វីកើតឡើង នៅពេលការតេចេញ និងការផ្ញើសារអស់មុនគម្រោងផុតកំណត់?

នៅពេលដែលការហៅចេញ និងការផ្ញើសាររបស់អ្នកអស់។ ការហៅចេញ និងការផ្ញើសាររបស់អ្នកទូទាត់ចេញពីគណនីគោលរបស់អ្នក។

តើ Rollover មានន័យដូចម្តេច?

Rollover មានន័យថាការបូកទិន្នន័យអ៊ីនធឺណិត ចំនួននាទីសម្រាប់តេក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ (សម្រាប់គម្រោងសេរី+ $10) និងចំនួនផ្ញើសារ ដែលនៅសល់ពីគម្រោងចាស់ជាមួយនឹងគម្រោងបន្ទាប់របស់អ្នក។ សម្រាប់ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់មុនពេលគម្រោងផុតសុពលភាព។

របៀបផ្ដាច់គម្រោងសេរី+?

ដើម្បីផ្ដាច់គម្រោងសេរី+ ចុច *1200#។ ចំណាំ៖ នៅពេលដែលអ្នកផ្ដាច់គម្រោងសេរី+ ខណៈពេលដែលអ្នកកំពុងបើកអ៊ីនធឺណិត ការគិតថ្លៃទិន្នន័យអ៊ីនធឺណិតនឹងកាត់ចេញពីគណនីគោលរបស់អ្នក។

តើខ្ញុំអាចផ្ញើគម្រោងសេរី+ ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា? 

លោកអ្នកក៏អាចទិញគម្រោងសេរី+ ដើម្បីធ្វើជាកាដូជូនដល់មិត្តភក្តិរបស់អ្នកដែលកំពុងតែប្រើគម្រោងសេរី+ បានផងដែរ។ លោកអ្នកអាចផ្ញើកាដូទៅក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក ដោយធ្វើតាមវិធីខាងក្រោម៖

  • អ្នកគ្រាន់តែចុចលេខកូដខ្លី USSD ឬ ផ្ញើតាមរយៈ សែលកាត អេប៖

ចុច៖*1615*លេខទូរស័ព្ទ*100# សម្រាប់សេរី+ $1

ចុច៖*1615*លេខទូរស័ព្ទ*150# សម្រាប់សេរី+ $1.5

ចុច៖ *1615*លេខទូរស័ព្ទ*400# សម្រាប់សេរី+ $4

ចុច៖ *1615*លេខសទូរស័ព្ទ*600# សម្រាប់សេរី+ $6

ចុច៖ *1615*លេខទូរស័ព្ទ*1000# សម្រាប់សេរី+ $10

  • ចូលទៅកាន់កម្មវិធី សែលកាត អេប រួចជ្រើសរើសគម្រោងណាមួយដែលអ្នកចង់ផ្ញើ ចុចលើ “ផ្ញើកាដូ” បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួលជាការស្រេច។

តើខ្ញុំអាចពិនិត្យមើលសមតុល្យដែលនៅសល់ដោយរបៀបណា?

អ្នកគ្រាន់តែចុច *1201# ឬចូលទៅក្នុង សែលកាត អេប។

តើលេខទំនាក់ទំនងផ្លូវការណាដែលខ្ញុំអាចទាក់ទងទៅកាន់ក្រុមហ៊ុន?

សូមទំនាក់ទំនងមកកាន់លេខ៖ 1204 សម្រាប់រាល់ចម្ងល់ផ្សេងៗ។

ពាក់ព័ន្ធ

បញ្ចូលលុយតាមអ៊ីនធើណិត

សិក្សាបន្ថែម

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!