Time To Rise | សែលកាត

ដល់ពេលដែលអ្នកត្រូវបង្ហាញអ្វីដែលជាខ្លួនអ្នកហើយ! ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមហើយ!

ដើម្បីធ្វើដំណើរឆ្ពោះទៅដល់គោលដៅដែលខ្ពស់បំផុត សូមជ្រើសរើសគម្រោង Time To Rise ដ៏អស្ចារ្យពីសែលកាត។

 

 

លក្ខខណ្ឌ៖

1. គម្រោង Time To Rise គឺសម្រាប់អតិថិជនប្រភេទបង់លុយជាមុន (Prepaid Numbers) របស់សែលកាត។

2. សុពលភាពរបស់គម្រោង Time To Rise ត្រូវបានកំណត់ទៅតាមគម្រោងផ្សេងៗគ្នា មានដូចជា 7ថ្ងៃ និង 30ថ្ងៃ ជាមួយរបៀបការគណនាសុពលភាព២៤ម៉ោងមានន័យថាថ្ងៃនិងពេលវេលាដែលបានភ្ជាប់គម្រោងបូកជាមួយសុពលភាពគម្រោង។ ឧទាហរណ៍៖ អ្នកបានភ្ជាប់គម្រោង Time to Rise $1 នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2025 នៅម៉ោង 10:00 ព្រឹក ដែលមានសុពលភាព 7 ថ្ងៃ ដូច្នេះគម្រោងរបស់អ្នកនឹងផុតកំណត់នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2025 នៅម៉ោង 10:00ព្រឹក។

3. គម្រោង Time To Rise នឹងបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ គម្រោងរបស់អ្នកនឹងបន្តនៅពេលដែលអ្នកប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតអស់មុនពេលផុតកំណត់ ឬនៅថ្ងៃផុតកំណត់ ហើយការបន្តដោយស្វ័យប្រវត្តិនេះនឹងធ្វើឡើងនៅពេលដែលអ្នកមានលុយគ្រប់គ្រាន់ក្នុងគណនីគោល។

4. នៅពេលដែលគម្រោង Time To Rise បន្តឡើងវិញដោយស្វ័យប្រវត្តិ ឬភ្ជាប់ឡើងវិញមុនពេលគម្រោងផុតសុពលភាព។ ទិន្នន័យអ៊ីនធឺណិត ចំនួននាទីសម្រាប់តេ និងចំនួនផ្ញើសារ ដែលនៅសល់ពីគម្រោងចាស់នឹងបូកទៅគម្រោងបន្ទាប់របស់អ្នក ដោយកំណត់ចំនួនអតិបរមាត្រឹម 500GB 10,000នាទី 10,000សារ។ ក្នុងករណីការភ្ជាប់ឬបន្តឡើងវិញមិនបានជោគជ័យមុនពេលគម្រោងផុតសុពលភាព ទិន្នន័យអ៊ីនធឺណិត នាទី និង សារ ដែលបូកយោងនេះនឹងត្រូវបានលុបចោល។ អត្ថប្រយោជន៍នេះ មិនរាប់បញ្ចូលគម្រោងTime to Rise+ $1 ទេ។

5. គម្រោង Time To Rise នឹងមិនភ្ជាប់ជូនអតិថិជនដោយមិនមានការឯកភាពពីអតិថិជនទេ។

6. លោកអ្នកក៏អាចទិញគម្រោង Time To Rise ដើម្បីធ្វើជាកាដូជូនដល់មិត្តភក្តិរបស់អ្នកដែលកំពុងតែប្រើគម្រោងសេរី+ បានផងដែរ។ លោកអ្នកអាចផ្ញើកាដូទៅក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់អ្នក ដោយធ្វើតាមវិធីខាងក្រោម៖

• អ្នកគ្រាន់តែចុចលេខកូដខ្លី USSD ឬ ផ្ញើតាមរយៈ សែលកាត អេប៖

ចុច៖*1788*លេខទូរស័ព្ទ*1# សម្រាប់ Time To Rise $1

ចុច៖*1788*លេខទូរស័ព្ទ*2# សម្រាប់ Time To Rise $6

• ចូលទៅកាន់កម្មវិធី សែលកាត អេប រួចជ្រើសរើសគម្រោងណាមួយដែលអ្នកចង់ផ្ញើ ចុចលើ “ផ្ញើកាដូ” បន្ទាប់មក បំពេញលេខទូរស័ព្ទអ្នកទទួលជាការស្រេច។

7. ដើម្បីប្រើប្រាស់កាដូដែលជាគម្រោង Time To Rise អ្នកទទួលត្រូវមានគណនីមានសុពលភាព។

8. កាដូនឹងមានសុពលភាពទៅតាមគម្រោង Time To Rise ដែលអ្នកទទួលបាន។

 

 

ពាក់ព័ន្ធ

បញ្ចូលលុយតាមអ៊ីនធើណិត

សិក្សាបន្ថែម

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!