ឱកាសឈ្នះទូរស័ព្ទ Samsung ដ៏ថ្មីស្រឡាងបានមកដល់ហើយ!
ឥឡូវនេះអតិថិជនសែលកាតទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy Z Fold6 ឬ Galaxy Fit3 ដោយគ្រាន់តែធ្វើប្រតិបត្តិការ ឬចំណាយចាប់ពី 6ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ នៅតាមទីតាំងការិយាល័យសែលកាតណាមួយទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ2025។
តស់! ចាំអង្កាល់ទៀត? មកកាន់ការិយាល័យ សែលកាត ឥឡូវនេះ!
📍 ស្វែងរកទីតាំងការិយាល័យ សែលកាត: ចុចទីនេះ
រង្វាន់សរុប
ព័ត៌មាននៃរង្វាន់ និងកាលបរិច្ឆេទចាប់រង្វាន់
លក្ខខណ្ឌនៃកម្មវិធី
1. កម្មវិធីនេះសម្រាប់អតិថិជនសែលកាតដែលធ្វើប្រតិបត្តិការ ឬចំណាយចាប់ពី 6ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ នឹងទទួលបានឱកាសចាប់រង្វាន់ម្តង
2. កម្មវិធីនេះមានរយៈពេលគិតចាប់ពីថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2025 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2025
3. ការចាប់រង្វាន់នឹងធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិដោយមានការផ្សាយផ្ទាល់តាមទំព័រហ្វេសបុក (Facebook Page) ផ្លូវការរបស់ក្រុមហ៊ុន សែលកាត
4. អ្នកឈ្នះរង្វាន់ម្តងហើយ មិនអាចចូលរួមចាប់រង្វាន់ម្ដងទៀតបានទេ
5. រង្វាន់មិនអាចប្តូរជាលុយបានទេ
6. រង្វាន់ទាំងអស់មានសុពលភាពចំនួន 30ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនបានប្រកាសលទ្ធផលចាប់រង្វាន់។ ក្រុមហ៊ុននឹងផ្សព្វផ្សាយលទ្ធផលលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រុមហ៊ុននិងទំនាក់ទំនងបន្ថែមទៅកាន់អ្នកឈ្នះរង្វាន់បន្ទាប់ពីការប្រកាសលទ្ធផលចាប់រង្វាន់
7. រយៈពេល ៣០ថ្ងៃ ក្រោយពីថ្ងៃប្រកាសលទ្ធផលចាប់រង្វាន់ ប្រសិនបើអ្នកឈ្នះរង្វាន់មិនមក ទទួលរង្វាន់ ឬភ្នាក់ងាររបស់ក្រុមហ៊ុនមិនអាចទាក់ទងបាន នោះរង្វាន់ដែលឈ្នះនឹងត្រូវចាត់ទុកជាមោឃៈ
8. អ្នកឈ្នះរង្វាន់ ត្រូវមកទទួលរង្វាន់ដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត ដោយភ្ជាប់មកជាមួយនូវលេខទូរស័ព្ទ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន និងតម្រូវឱ្យថតរូបពេលទទួលរង្វាន់។
9. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត