ប្រូម៉ូសិនពិសេសពី Cellcard Roaming | សែលកាត

ការផ្ដល់ជូនពិសេស! ទិន្នន័យបន្ថែមសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ពេលធ្វើដំណើរកម្សាន្តក្រៅប្រទេស!

 

ដំណើរកម្សាន្តទៅលេងក្រៅប្រទេសរបស់អ្នកពោរពេញទៅដោយភាពរីករាយជាមួយកញ្ចប់ អ៊ីនធឺណិត Roaming។ ប្រើអ៊ីនធឺណិតដោយមិនពិបាកដូរស៊ីមកាត និងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពងាយស្រួល!

 

ការផ្ដល់ជូន និងរបៀបនៃការភ្ជាប់៖

កញ្ចប់គម្រោងអ៊ីនធឺណិត Roaming តាមតំបន់ សម្រាប់ធ្វើដំណើរទៅច្រើនប្រទេស

• កញ្ចប់ Roaming ប្រទេសថៃ តម្លៃ $5 ទទួលបានទិន្នន័យ 5GB សុពលភាព 3 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*66*5#

• កញ្ចប់ Roaming ប្រទេសថៃ តម្លៃ $10 ទទួលបានទិន្នន័យ 10GB សុពលភាព 7 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*66*10#

• កញ្ចប់ Roaming តំបន់អាស៊ាន តម្លៃ $6 ទទួលបានទិន្នន័យ 3.5GB សុពលភាព 7 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*1*6#

• កញ្ចប់ Roaming តំបន់អាស៊ី តម្លៃ $15 ទទួលបានទិន្នន័យ 3GB សុពលភាព 7 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*3*15#

• កញ្ចប់ Roaming តំបន់អ៊ឺរ៉ុប តម្លៃ $10 ទទួលបានទិន្នន័យ 1.5GB សុពលភាព 7 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*2*10#

• កញ្ចប់ Roaming តំបន់ អឺរ៉ុប+ តម្លៃ $15 ទទួលបានទិន្នន័យ 1GB សុពលភាព 7 ថ្ងៃ ដើម្បីភ្ជាប់ចុច៖ *1206*2*15#

*អតិថិជនអាចភ្ជាប់កញ្ចប់គម្រោងអ៊ីនធឺណិត Roaming តាម សែលកាត អេប៖ ចុចទីនេះ

 

*តំបន់អាស៊ាន: ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម។

*តំបន់អាស៊ី: ចិន ចិន(ហុងកុង) ចិន(តៃវ៉ាន់) ជប៉ុន កូរ៉េខាងត្បូង

*តំបន់អ៊ីរ៉ុប: អូទ្រីស ដាណឺម៉ាក សាធារណរដ្ជឆែក ក្រិក បារាំង ស៊ុយអែត ហុងគ្រី អ៊ីតាលី ក្រូអាត អ៊ុយក្រែន អេស្តូនី លីទុយអានី ឡាតវី

*តំបន់អឺរ៉ុប+: អេស្ប៉ាញ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ហ្វាំងឡង់ បែលហ្ស៊ិក លុចសំបួ អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ចក្រភពអង់គ្លេស ស្វីស ម៉ូណាកូ

**ការផ្តល់ជូននេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2025

 

របៀបក្នុងការប្រើប្រាស់សេវា DATA ROAMING:

ប្រព័ន្ធ iOS៖

1. សូមចូលទៅកាន់ Setting > ចុច Cellular ​​

2. ចុច On Cellular Data > ចុចលើ Cellular Data Options

3. ​​ចុចយក On សម្រាប់ Data roaming ​​

4. បំពេញពាក្យ cellcard នៅលើ APN ​

ប្រព័ន្ធ ANDROID៖

1. សូមចូលទៅកាន់ Settings

2. ​ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming

3. បំពេញពាក្យ cellcard នៅលើ APN

 

ចំណាំ៖

• អ្នកត្រូវតែស្ថិតនៅប្រទេសដែលអ្នកភ្ជាប់គម្រោង។

• អ្នកបានភ្ចាប់គម្រោងអ៊ីនធើណិត Roaming ទូរស័ព្ទដៃរបស់អ្នកនឹងភ្ជាប់ទៅសេវារបស់ក្រុមហ៊ុនដៃគូរបស់ពួកយើងដោយស្វ័យប្រវត្តិ (បើសិនជាទូរស័ព្ទរបស់អ្នកមិនអាចភ្ជាប់សេវាដោយស្វ័យប្រវត្តិសូម ចុចភ្ជាប់សេវារបស់ក្រុមហ៊ុនណាមួយដែលជាដៃគូរបស់ពួកយើង)

 

លក្ខខណ្ឌផ្សេងៗ៖

• តម្រូវឱ្យបើកដំណើរការសេវា Roaming ទូរស័ព្ទជាមុនសិន មុននឹងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតនៅប្រទេសដូចបានកំណត់ ដោយចុចលេខកូដ *1206# ឬ លេខកូដតាមកញ្ចប់នីមួយៗ ឬ សែលកាត អេប។

• ចុចលេខកូដ *1200# ឬ *1206*0# ដើម្បីផ្តាច់ Roaming។ កញ្ចប់ Roaming ទាំងអស់នឹងបន្តឡើងវិញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើប្រាស់បានប្រើទិន្នន័យអ៊ីនធឺណិតអស់មុនផុតសុពលភាព ហើយគណនីគោលរបស់អ្នកប្រើប្រាស់មានទឹកប្រាក់គ្រប់គ្រាន់។

• ក្នុងករណីគណនីគោលរបស់អ្នកប្រើប្រាស់ពុំមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការបន្ត កញ្ចប់ Roaming ក្នុងអំឡុងពេលកំពុងប្រើ Roaming នៅក្រៅប្រទេសនោះ ការប្រើប្រាស់បន្តទៀតនឹងកាត់ទឹកប្រាក់ចេញពីគណនីគោលតាមការប្រើប្រាស់ជាក់ស្តែង ដោយគិតប្រាក់តាមអត្រា Pay-Go។

• កញ្ចប់គម្រោងអ៊ីនធឺណិត Roaming នេះនឹងមិនភ្ជាប់ឡើងវិញដោយស័្វយប្រវត្តិទេ នៅពេលអ្នកប្រើប្រាស់មកដល់ប្រទេសកម្ពុជាវិញ ឬ នៅពេលកញ្ចប់ Roaming ផុតសុពលភាពអំឡុងពេលនៅប្រទេសក្រៅ។

• ការភ្ជាប់កញ្ចប់ Roaming គឺអាចភ្ជាប់បានច្រើនដង។ ទិន្នន័យអ៊ីនធឺណិតនិងសុពលភាពនឹងបូកបញ្ចូលគ្នា។ សុពលភាពនឹងកំណត់តាមការភ្ជាប់គម្រោងចុងក្រោយគេ។

• ការភ្ជាប់កញ្ចប់ Roaming នឹងមិនត្រូវបានភ្ជាប់ជូនអ្នកប្រើប្រាស់ដោយពុំមានការយល់ព្រមជាមុនឡើយ។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!