លក្ខខណ្ឌផ្សេងៗ | សែលកាត

លក្ខខណ្ឌផ្សេងៗ

បង់ប្រាក់ជាមុន

  1. ការប្រើប្រាស់ដូចជាការហៅទូរស័ព្ទ អ៊ីនធើណិត ផ្ញើសារជាអក្សរនិងការប្រើផ្សេងទៀតនឹងត្រូវគិតលុយពីគណនីបង់ប្រាក់ ជាមុនរបស់អ្នក នូវលុយបន្ថែម និងសមតុល្យគណនីគោលទៅតាមលំដាប់លំដោយ។
  2. ធ្វើបច្ចុប្បន្នភាពអំពីថ្លៃសេវានិងការCharge លុយនាពេលបច្ចុប្បន្ន និងការផ្សព្វផ្សាយ ការប្លុកនឹងចេញផ្សាយនៅក្នុងគេហទំព័ររបស់សែលកាត (www.cellcard.com.kh) និងអត្រាជំនួសដទៃទៀតទាំងអស់នៅក្នុងការជាវនិងកិច្ចព្រមព្រៀងដែលបានសរសេរជា លាយលក្ខណ៍អក្សរជាមុន។
  3. អ្នកកាន់គណនីបង់ប្រាក់ជាមុនអាចពិនិត្យមើលសមតុល្យគណនីនិងការប្រើប្រាស់ របស់ខ្លួនដោយវាយ # 124 #, # 823 # ឬតាមរយៈកម្មវិធីរបស់សែលកាត ។ វិក្កយបត្រប្រចាំខែឬវិក្កយបត្រមិនត្រូវបានផ្ញើទៅកាន់អតិថិជនបង់ប្រាក់ជាមុន លុះត្រាតែបានស្នើសុំបើមិនដូច្នេះ វាអាចត្រូវបានផ្តល់ជូននៅតម្លៃអប្បបរមា។
  4. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការលុបគណនីរបស់អតិថិជនពីប្រព័ន្ធនិង /ឬផ្ទេរគណនីទៅអតិថិជនផ្សេងទៀតប្រសិនបើគណនីមិនបានបញ្ចូលលុយក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីផុតសុពលភាពចុងក្រោយនិងការផុតកំណត់នៃគម្រោង។ គ្រុមហ៊ុននឹងទុករយៈពេល៩០ថ្ងៃបន្ថែមទៀតឲ្យអតិថិជនស្នើសុំបើកដំណើរការលេខទូរស័ព្ទសារជាថ្មី។
  5. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកឬបញ្ឈប់គណនីណាមួយជាបន្ទាន់ ក្នុងករណីដែលមិនមានឯកសារត្រឹមត្រូវ អត្តសញ្ញាណប័ណ្ណក្លែងក្លាយដែលសង្ស័យថាមានការលួចបន្លំឬប្រើក្នុងការតភ្ជាប់ ជាមួយឧបករណ៍ខុសច្បាប់មកបណ្តាញក្រុមហ៊ុនសែលកាត ដោយពន្យារការទូទាត់ និង/ឬអនុលោមតាម សេចក្តីណែនាំរបស់និយ័តករ សេវាបន្ទាន់ និងអាជ្ញាធរមានសមត្ថកិច្ចដទៃទៀត។
  6. ក្រុមហ៊ុន សែលកាត ប្តេជ្ញារក្សាការសម្ងាត់នៃការប្រើប្រាស់របស់អតិថិជន លើកលែងតែវាត្រូវបានតម្រូវដោយច្បាប់ដើម្បីប្រមូល ឬទិន្នន័យផ្ទាល់ខ្លួនដើម្បីបង្ហាញពីករណីបន្ទាន់ទៅឱ្យទីភ្នាក់ងារអនុវត្ត ច្បាប់។
  7. សែលកាតនឹងទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់អតិថិជនក្នុងការភ្ជាប់និង ការផ្គត់ផ្គង់ឬការរំខានណាមួយនៃសេវា ប៉ុន្តែមិនមែនសម្រាប់ការខូចខាត (ការខូចខាតដែលបង្កឡើងដោយការពន្យាពេលនៃការផ្តល់សេវារបស់ខ្លួន) ។ បណ្តឹងក្នុងករណីការភ្ជាប់សេវាបរាជ័យ ឬមានការរំខាននឹងត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 14 ថ្ងៃចាប់ពីថ្ងៃមានបញ្ហាកើតឡើង។ ពាក្យបណ្តឹងលើកឡើងបន្ទាប់ពីរយៈពេល 14 ថ្ងៃ តែមិនមានភ័ស្តុតាងដូចដែលបានសរសេរនឹងមិនត្រូវបានយកមកដោះស្រាយឡើយ។
  8. សែលកាត អាចនឹងផ្ញើសារផ្សព្វផ្សាយ ជាអក្សរ ឬសារជាសម្លេង ពីដៃគូសហការទី3 ទៅកាន់អតិថិជនរបស់ខ្លួន។
  9. ក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរឬកែប្រែលក្ខខណ្ឌទាំងនេះដោយមិនបាច់ជូនដំណឹងជាមុន។
  10. គម្រោងបង់ប្រាក់ជាមុនរបស់សែលកាតផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
  11. គោលការណ៍ប្រើប្រាស់ដោយសមភាព ​ គឺជាគោលការណ៍ធ្វើឡើងដើម្បីការពារអតិថិជនទទួលបានសិទ្ធស្មើគ្នាក្នុងការប្រើប្រាស់អ៊ីនធើណិតរបស់សែលកាត។ គោលការណ៍នេះដើរតួនាទីត្រួតពិនិត្យការប្រើប្រាស់អ៊ីនធើណិតមិនមានសមភាព និងសមហេតុផលដែលបង្ករអោយមានឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់ដ៏ទៃទៀត។ ឧទាហរណ៍៖ ការបំពានដល់គោលការណ៍ប្រើប្រាស់ដោយសមភាព មានដូចជា ការប្រើអ៊ីនធើណិតរបស់សែលកាតដើម្បីផ្តត់ផ្គង់អ៊ីនធើណិតតាមហាងកាហ្វេ SIM Boxes​ ឬ លក់ទិន្នន័យអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំនេញ។ ពេលដែលអតិថិជនប្រើអ៊ីនធើណិតដល់កំរិតដែលបំពានដល់គោលការណ៍ប្រើប្រាស់ដោយសមភាព សែលកាតមានសិទ្ធិបន្ថយល្បឿនអ៊ីនធើណិត ឬផ្តាច់សេវាអ៊ីនធើណិតដើម្បីការពារកុំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនទៀតដែលកំពុងប្រើ។
  12. អតិថិជនត្រូវតែមានឯកសារសម្គាល់ (អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន) សម្រាប់ការចុះឈ្មោះប្រើប្រាស់ស៊ីមសែលកាត ហើយអតិថិជនម្នាក់អាចប្រើឯកសារសម្គាល់អត្តសញ្ញាណ ដើម្បីចុះឈ្មោះប្រើប្រាស់ស៊ីមកាតត្រឹមតែ 5 គណនីប៉ុណ្ណោះ!

CELLCARD HOME WI-FI (សែលកាតហូម)

  1. ការទូទាត់ប្រាក់ត្រូវធ្វើឡើងតាមការផ្ទេរទៅកាន់គណនីធនាគាររបស់ Cellcard ដូចកំណត់ក្នុងវិក្កយបត្របង់ប្រាក់ដែលចេញដោយ Cellcard។
  2. Cellcard មានសិទ្ធិគោរពតាមបទបញ្ជា ការណែនាំ ឬសំណើរបស់រដ្ឋាភិបាល តុលាការ ឬនិយ័តករ ឬភ្នាក់ងារមានសមត្ថកិច្ចដែលមាន អំណាចយុត្តាធិការ (អំណាចជម្រះក្តី)។
  3. Cellcard មានសិទ្ធិធ្វើវិសោធនកម្មលើ ខចែង និងលក្ខខណ្ឌនេះ ទៅតាមភាពចាំបាច់។
  4. Cellcard មានសិទ្ធិធ្វើការកែប្រែថ្លៃផលិតផល និងសេវាស្របតាមភាពចាំបាច់។
  5. អតិថិជន មានកាតព្វកិច្ច ដូចខាងក្រោម៖
    1. តម្កល់ប្រាក់កក់ក្នុងករណីអនុវត្តស្របតាមការតម្រូវនៃ ផលិតផល និងសេវានីមួយៗ។
    2. បង់ថ្លៃសេវាស្របតាមខចែង និងលក្ខខណ្ឌនេះ និងឯកសារពាក់ព័ន្ធផ្សេងទៀត។
    3. ប្រើប្រាស់ សេវាអ៊ីនធឺណិត ស្របតាមគោលបំណង និងប្រភេទនៃសកម្មភាព រឺអាជីវកម្ម ស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។
    4. មិនធ្វើការលក់ផលិតផល និងសេវាកម្មរបស់ Cellcard ទៅតតីយជនដោយមិនមានការអនុញ្ញាតជាលាយលក្ខអក្សរ ពី Cellcard។
    5. ទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់រាល់សកម្មភាព និងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Cellcard។
    6. ប្រើប្រាស់មធ្យោបាយចំាបាច់ដើម្បីការពារប្រព័ន្ធរបស់ខ្លួនពី ការវាយលុកដោយមេរោគ ក្រុម hackers spam DDOS មុននឹងប្រើប្រាស់សេវាដែលផ្តល់ជូន។
    7. មានកាតព្វកិច្ចអនុវត្តនូវវិធានការប្រុងប្រយ័ត្ន ដើម្បីជៀសវៀងការបង្ករការខូចខាតដល់ឧបករណ៍របស់ Cellc
    8. ក្នុងករណីដេលនៅក្នុងអំឡុងពេលនៃការតភ្ជាប់សេវា ផ្នែកណាមួយនៃឧបករណ៍របស់ Cellcard ត្រូវបានបាត់បង់ លួច បំផ្លិចបំផ្លាញ ឬខូចខាត អតិថិជនត្រូវជូនដំណឹងមក Cellcard ភ្លាមៗអំពីការបាត់បង់ ការលួច ការបំផ្លិចបំផ្លាញ ឬការខូចខាតនោះ ហើយការខកខានមិនបានជូនដំណឹង និងនាំឲ្យអតិថិជនត្រូវសន្មត់ថាបានឯកភាពទទួលខុសត្រូវ លើការបាត់បង់ ការលួចការបំផ្លិញបំផ្លាញ ឬការខូចខាត នោះ ដោយមិនទាមទារឲ្យមានការទទួលខុសត្រូវពីសំណាក់ បុគ្គលផ្សេងទៀត។ នៅក្នុងករណីនេះអតិថិជនត្រូវធ្វើការបង់ ប្រាក់ជូន Cellcard ដោយគ្មានការកាត់កង។
    9. ប្រគល់សម្ភារៈរបស់ Cellcard ត្រលប់មកវិញនៅក្នុងស្ថាន ភាពដើមលើកលែងតែការសឹករិចរិលដោយធម្មជាតិ។ និង
    10. ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីមិនព្រមប្រគល់ ឧបករណ៍ទាំងនោះមក Cellcard វិញ។
  6. Cellcard នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ទៅតាមលក្ខខណ្ឌ និងនយោបាយរបស់ Cellcard។
  7. អតិថិជនមានកាតព្វកិច្ចជូនដំណឹងមក Cellcard ជាមុនក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ មុនកាលបរិច្ឆេទចេញវិក្កយបត្រ និងបំពេញឯកសារពាក់ព័ន្ធសម្រាប់ Cellcard ក្នុងករណីដែលអតិថិជនមានបំណងចង់ផ្លាស់ប្តូរ (downgrade, upgrade ឬផ្លាស់ប្តូរព័ត៌មានពាក់ ព័ន្ធនឹងគណនី)។ ក្នុងករណីចំាបាច់រយៈពេលជូនដំណឹងត្រូវបន្ត រហូតដល់ ១៤ (ដប់បួន) ថ្ងៃ នៃថ្ងៃធ្វើការ។ តម្លៃប្រែប្រួលទៅតាម សេវាដែលស្នើសុំថ្មី។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!